ស្លាប់៣នាក់ រងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០៨ ខែសីហា ម្សិលមិញ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថានៅថ្ងៃទី០៨៧ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួស្រាលម្នាក់ របួសធ្ងន់ចំនួន៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ៦លើកនេះបណ្ដាលឲ្យខូតខាតម៉ូតូចំនួន៥គ្រឿ,រថយន្ដធុនធំ២គ្រឿង, រថយន្ដ ធុនតូច៣គ្រឿង​, អ្នកថ្មើជើងម្នាក់ និងត្រាក់ទ័រ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ និងកត្តាយានយន្ដ។

សូមបញ្ជាក់ថា រយៈពេល០៨ថ្ងៃចាប់ពីថ្ងៃទី០១ដលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នេះ មានករណីគ្រោះថ្នាក់ចរាចណ៍​កើតឡើងចំនួន៦២លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២៤នាក់, របួសស្រាល៣២នាក់ និងរបួសធ្ងន់៥៣នាក់៕

 

 

Leave a Reply

(*) Required, Your email will not be published