
រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានច្បាស់ការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា ក្រុមមន្ត្រីនៃមន្ត្រីរដ្ឋបាលជលផលចតុមុខ ដែលមានគ្នាប្រមាណ២ ទៅ៣នាក់ ដែលក្នុងនោះមានម្នាក់ជិះរថយន្តម៉ាកកាមរី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2R-8662 ចេញមកស្ទាក់ផ្លូវ ចាំចាប់រថយន្តដឹកត្រី ចូលរាជធានី ឬទៅខេត្តផ្សេងៗ ដើម្បីជំរិតទារប្រាក់។

ប្រភពដដែលបានបន្តទៀតថា មិនថាយប់ថ្ងៃទេ ក្រុមនេះតែងតែចាំស្ទាក់រថយន្តដឹកត្រីនេះ បើសិនជាមិនបង់ប្រាក់ឱ្យនោះទេ មន្ត្រីជលផលរូបនោះ បានយកលេសរកកំហុសកៀករថយន្តទុកក្នុងរយៈពេលយូរហូតដល់ត្រីងាប់ក៏មានដែរ។ អ្នករកស៊ីដឹកត្រីបានត្អួចត្អែរថា រកស៊ីចិញ្ចឹមតែប្តីគេ ធ្វើមេចបើមិនបង់ឱ្យ ត្រូវគេធ្វើបាប ម្លោះហើយចេះតែទ្រាំទៅ ចុះស្ទឹងតាមបត់ទៅ។

ជាក់ស្តែង នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទី៦ សីហា នេះ គេឃើញមន្ត្រីជលផលរូបនោះ បានចេញមកស្ទាក់រថយន្តដឹកត្រី នៅមុខអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ដែលស្ថិតនៅតាមផ្លូវជាតិលេខ ៥ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវតែម្តង ។ តាមព័ត៌មានអោយដឹងថា ខណះនេះគេឃើញ អោយតែរថយន្តដឹកឆ្លងកាត់ជាច្រើនគ្រឿង ត្រូវមន្ត្រីជលផលរួបនោះ ចេញមកស្ទាក់ហៅឈប់ទារប្រាក់ ពេលបង់ប្រាក់ហើយ ទើបអនុញ្ញាតិអោយទៅ។ នៅពេលដែលអ្នកព័ត៌មានឈប់ថតស្រាប់តែមន្ត្រីរូបនោះ បានប្រញាប់ប្រញាល់ឲ្យរថយន្តនោះចេញទៅយ៉ាងរហ័ស ហើយ ក៏បានបំបែកគ្នាចូលអធិការដ្ឋានអស់។

គេមិនដឹងច្បាស់ថា ក្រុមមន្ត្រីជលផលខាងលើ យកលុយញ៉ុកមាត់ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានជលផល ប៉ុន្មានម៉ឺនដុល្លានោះទេទើប បានជាបង្កើតបក្សពួកក្នង កាក់រថយន្តដឹកត្រី តាមតែអំពើចិត្ត បែបនេះ៕