មន្ត្រីនគរបាលសេដ្ឋកិច្ច បើកឡានឡិចស៊ីRX-330 គ្មានស្លាកលេខ ដេញកាក់ឡានដឹកទំនិញ ជំរិតយកលុយ បង្ករការភ្ញាក់ផ្អើល កណ្តាលក្រុងភ្នំពេញ ថ្នាក់លើមើលមិនឃើញ

, , Leave a comment

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ប្រាប់ថា កាលពីវេលា រសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូងត្រង់ចំណុចអតីតស្ពានដែកស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បុរស ម្នាក់ស្លៀកពាក់ស៊ីវិលដែលគេស្គាល់ថា មន្ត្រីនគរបាលសេដ្ឋកិច្ច  បើករថយន្តម៉ាកឡិចស៊ីRX-330 មួយគ្រឿងអត់ស្លាកលេខ ដេញតាមកាក់ចាប់រថយន្តដឹក ទូទឹកកកចាស់ និងខូចៗ១គ្រឿង ឲ្យឈប់ដើម្បីជម្រិតយកលុយ ចិញ្ចឹមឆ្នាំងបាយថ្នាក់លើ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

 

ម្ចាស់រថយន្តដឹកទូទឹកកម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-1539 ដែលត្រូវ មន្ត្រីនគរបាលសេដ្ឋកិច្ច  បើករថយន្តម៉ាកឡិចស៊ី RX-330  ប្រដេញកាក់យកលុយប្រាប់ថា គាត់គឺជាម្ចាស់រថយន្តធុនធំខាងលើហើយរថយន្តរបស់ គាត់ដេកទូទឹកកកចាស់និងខូចដែលជួសជុលរួច និងដុសលាងខាត់ព្រមទាំងបាញ់ថ្នាំឲ្យថ្មីរួចដឹកយកទៅ លក់នៅប្រទេសវៀតណាម ។កន្លងមកបុរសម្នាក់នេះអះអាងថា ខ្លួនជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ហើយ តែងបានគោះលុយគាត់ជាប្រចាំ ប៉ុន្តែការទារលុយនោះវាហួសពីលទ្ធភាពដែលគាត់ បង់ឲ្យបានទើបគាត់មិនព្រមបង់ ទើបបង្ករអោយមន្ត្រី នគរបាលសេដ្ឋកិច្ច  រូបនោះបើកឡានប្រដេញកាក់យកលុយ បង្ករភ្ញាក់ផ្អើលដល់ពលរដ្ឋ។

ប្រភពប្រាប់ថា មន្ត្រីនគរបាលសេដ្ឋកិច្ច រូបនោះ គឺជាជនល្មោមកាម តែងតែ ឌីតស្រីតាមបារ បន ជាប្រចាំ ហើយយប់មិញដោយសារជំពាក់ថ្លៃចូលខារាអូខេ ពីយប់ ទើបបើកឡានប្រដេញ កាក់យកលុយ សងគេដោយឥតអៀនខ្មាស់៕

 

Leave a Reply

(*) Required, Your email will not be published