ការដឹកជញ្ជូនឈើចូលស្តុកក្នុងឃ្លាំងជញ្ជាំងខៀវ របស់អតីតក្រុមហ៊ុន យូនីគ្រីន ខេត្តមណ្ឌលគិរី យ៉ាងសម្បើម គ្មានអ្នកណាហ៊ានប៉ះពាល់

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ យោងតាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះ​ញែក កាលពីពេលថ្មីៗនេះ បាន​ឲ្យ​ដឹងថា បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​កោះញែក នៅតែ​បន្តធ្វើ​សកម្មភាព ផ្គើន​នឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដែល​ហាម​បិទ​ច្បាប់​ក្រុមហ៊ុន​ប្រមូល​ទិញ​ឈើ​សេសសល់ ពី​ដីព្រៃ​សម្បទាន និង​វិនិយោគ ប៉ុន្តែ​ផ្ទុយទៅវិញ បទល្មើស​ព្រៃឈើ​ខាងលើនេះ នៅតែ​បន្ត​ដឹកជញ្ជូន​ចូល​ឃ្លាំង ជញ្ជាំង​ខៀវ របស់​អតីត​ក្រុមហ៊ុន យូ​នី​គ្រី​ន ដដែល និង​ជា​រៀងរាល់ថ្ងៃ​ទៀតផង ។

ប្រភព​បាន​បន្តថាការដឹកជញ្ជូន​ឈើ​ចូល​ស្តុក​ក្នុង​ឃ្លាំងជញ្ជាំង​ខៀវរបស់​អតីត ​ក្រុមហ៊ុន យូ​នី​គ្រី​ន នេះ គឺ​កើតមាន​ជា​បន្តបន្ទាប់ តាំង​ពីមុន​ថ្ងៃ​បោះឆ្នោត រហូត​ឥឡូវនេះ មាន​រយៈពេល​ជិត១ខែ​មកហើយ មិនដែល​ឃើញ​សមត្ថកិច្ច​ជំនាញ និង​ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ ចុះទៅ​បង្ក្រាប​ឬ​ទប់ស្កាត់​នោះទេ។ ផ្ទុយទៅវិញ រថយន្ត​ប្រភេទ​អ៊ី​ហ្វា និង​គោយន្ត​កន្ត្រៃ កំពុងតែ​មមាញឹក​ដឹកជញ្ជូន​ឈើ​ចូល​ស្តុក​ក្នុង​ឃ្លាំង​ជញ្ជាំង​ខៀវ របស់​អតីត​ក្រុមហ៊ុនយូ​នី​គ្រី​នយ៉ាង​ក​គ្រឹក​ក​គ្រេង ។

បើតាម​ការ​លួច​បង្ហើប​ប្រាប់​ពី​ប្រភព ​អ្នក​ដែល​ដឹកឈើ​ចូលក្នុង​ឃ្លាំង របស់​អតីត​ក្រុមហ៊ុន យូ​នី​គ្រី​ន ​នេះ​ថា ឈើ​នៅក្នុង​ឃ្លាំង​នេះ ជា​ប្រភេទ​ឈើ​សុ​ក្រំ និង​ផ្ចឹក ហើយ​ត្រូវគេ​អារច្រៀក ជា​ឈើ​គ្រឿងផ្ទះ សម្រាប់​ដឹក​ចេញ​តាម​រថយន្ត​យី​ឌុប ឆ្ពោះទៅ​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​ជាដើម ។

ករណីខាងលើ មិនអាចទាក់ទងបញ្ចាក់ ពីមន្ត្រីសមត្ថកិច្ចជំនាញ បាននៅ ឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published