រថភ្លើង កិនមនុស្សដាច់២កំណាត់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅភ្នំពេញ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ កាលពី រសៀលថ្ងៃទី០១ សីហា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ក្រោយពីយុវជនម្នាក់ ត្រូវបានគេឃើញរត់ទៅឈរលើផ្លូវដែក ខណៈពេលរថភ្លើង បើកមកបណ្តាលឱ្យកិន ដាច់២កំណាត់ បណ្តាលអោយស្លាប់ យ៉ាងអាណោចអាធ័ម ស្ថិតត្រង់ចំណុចខាងកើត រង្វង់មូលទួលគោក ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពប្រាប់ថា ជន​រង​គ្រោះ​ខាងលើត្រូវស្គាល់​ឈ្មោះ​សន សុ​វ​ឌ្ឍ​កា អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​​៧៤ ផ្លូវ​៣១៧ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

នៅ​មុន​ពេល​កើតហេតុ គឺ​បាន​ឃើញ​រថភ្លើង​​​ធ្វើ​ដំណើរ​ចេ​ញពី​រាជធានី​ភ្នំពេញ​មក ។ លុះ​​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជន​រង​គ្រោះ​ក៏​​​រត់​ចូលភ្លាមតែម្តង ដោយគ្មាន​អ្នក​ណាម្នាក់​អា​ចឃាត់​ទាន់ឡើយ  ដែគេមិនដឹងថា ជនរងគ្រោះមានវិត្តិអីទើបរត់ចូល រថភ្លើងបែបនេះ៕

 

Leave a Reply

(*) Required, Your email will not be published