លោក ងួន រតន: អភិបាលខេត្តបាត់ដំបងទើបឡើងថ្មី ពិនិត្យមើលបនល្បែងភ្នាល់ទឹកភ្លៀង បើកលេងយ៉ាងយ៉ាងគគ្រឹកគ្រេង នៅក្រុងបាត់ដំបងផង

, , Leave a comment

ខេត្តបាត់ដំបង ៖ ល្បែងភ្នាល់ទឹកភ្លៀងដែលមានទីតាំងធំនៅភូមិស្រែ១០០សង្កាត់ស្រែចារក្រុងបាត់ដំបងខេត្តបាត់ដំបង កំពុងពង្រឹងសាខាភ្នាល់ នៅគ្រប់ផ្សារទូទាំង ខេត្តបាត់ដំបងតែម្តង ។

ច្រើនឆ្នាំមកហើយ ដែលម៉ៅផ្តាច់មុខដោយឈ្មោះ ខន និងឈ្មោះ តាល់ និងត្នោតជុំ រួមទាំង បើកបនល្បែងស៊ីសង ដោយមានទាំងល្បែងភ្នាល់ទឹកភ្លៀងចាប់ពីខែឧសភា ដល់ខែតុលាស្ថិត នៅចំណុចវាលស្រែ១០០ក្នុងភូមិចំការសំរោង សង្កាត់សំរោង និងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង។ ហើយក្រៅពីឈ្មោះ ត្នោតជុំ និងឈ្មោះ តាល់ ក៏គ្មាននរណាហ៊ានដេញថ្លៃ បើកបនល្បែង ភ្នាល់ទឹកភ្លៀង នោះដែរ ដោយគ្មាននរណា ហ៊ានបង្ក្រាបនោះទេ។សូម្បី លោក ងួន រតន: អភិបាលខេត្តបាត់ដំបងទើបឡើងថ្មី មិនហើយប៉ះពាល់ ជាមួយបនល្បែងភ្នាល់ទឹកភ្លៀង នោះផងដែរ។

ប្រភពពីក្រុងបាត់ដំបងបានឲ្យដឹងថា ជាទូទៅមេល្បែងទឹកភ្លៀង ចាប់ផ្ដើមបើកលេងជាផ្លូវការនៅខែឧសភា ហើយក៏ចាប់ផ្ដើមបង់ប្រាក់ទៅ គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងដើមខែនេះដែររួមមានសមត្ថកិច្ចគ្រប់ស្ថាប័នអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត រួមទាំងស្ថាប័នតុលាការផង។ ការបើក ល្បែងភ្នាល់ទឹកភ្លៀង ខុសច្បាប់នេះ មានលក្ខណៈ ទ្រង់ទ្រាយធំ ដោយក្នុងមួយថ្ងៃ ថៅកែទីតាំងអាចរកចំណូល បានប្រហែលរាប់សែនដុល្លារអាមេរិក។ ល្បែងភ្នាល់ទឹកភ្លៀង នៅខេត្តបាត់ដំបង ដែលបង្កើតកន្លែងភ្នាល់ ដូចការិយាល័យទៅហើយនោះ គ្មានអ្វីជាអាថ៌កំបាំង សម្រាប់បិទបាំងភ្នែក សមត្ថកិច្ចនគរបាលក្រោម អំណាចលោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ទៀតបាននោះទេ ប្រសិនបើគ្មានការឃុបឃិតដើម្បីតែផលប្រយោជន៍ ។ ប្រសិនបើស្ថាប័នសមត្ថកិច្ចកងរាជអាវុធហត្ថ មិនបានសើមមាត់ ក៏មិនអាចឱ្យដំណើរការល្បែងភ្នាល់ទឹកភ្លៀង ប្រព្រឹត្តទៅបានដោយរលូនដូចសព្វថ្ងៃនេះដែរ ។ពិតណាស់ថា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺតម្រូវឱ្យ បំបាត់ល្បែងស៊ីសង គ្រប់ប្រភេទ ព្រោះល្បែងស៊ីសង ជាប្រភពនៃការបង្កឱ្យមាន ករណីចោរកម្ម លួច ឆក់ ប្លន់ ប៊្រ់ដាប់អាវុធថែមទៀតផង ។

ចុះបើគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលកំណត់ដោយក្រសួងមហាផ្ទៃ ត្រូវបានអាជ្ញាធរនិងស្នងការនគរបាលខេត្តបាត់ដំបងបិទភ្នែកធ្វើមិនឃើញ បនល្បែងភ្នាល់ទឹកភ្លៀងនៅភូមិស្រែ១០០ ដែលជាបទល្មើសប្រឆាំង ទៅនឹងគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីតែផលប្រយោជន៍ទៅហើយនោះ សួរថា ប្រសិទ្ធភាព នៃគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីធានាដល់ភូមិ-ឃុំ មានសុវត្ថិភាពមានន័យអ្វីទៅ? ប្រជាពលរដ្ឋមួយចំនួន ដែលវក់នឹងល្បែងស៊ីសង បានបែកគំនិតទៅបង្កអំពើហិង្សាក្នុងគ្រួសារ ខ្ចីបុលអ្នកដទៃ យកទៅលេងល្បែងស៊ីសងខុសច្បាប់ ធ្វើឲ្យស្ថានភាពគ្រួសារកាន់ តែក្រីក្រលើសដើមទៅទៀត?៕

 

Leave a Reply

(*) Required, Your email will not be published