ខេត្តមណ្ឌលគិរី ៖ ប្រភពប្រាប់ថា លោក ឡោ សុខា ស្នងការខេត្តមណ្ឌគិរី និងលោក សាន គឹមអឿន មេបញ្ជាការសឹករងខេត្តមណ្ឌលគិរី រួមនិងមន្ត្រីពាក់ព័ន្ធទទួលបន្ទុកបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងខេត្តមណ្ឌលគិរី សង្ស័យបើកដៃឲ្យមន្ត្រីយោធាបីរូបនិងក្រុមឈ្មួញមួយចំនួនទៀតកាប់បំផ្លាញនិងដឹក ជញ្ជូនឈើខុសច្បាប់ តាមរថយន្តឡង់គ្រីស័រកែច្នៃពី៥០ទៅ៨០គ្រឿងក្នុងមួយ យប់ៗ យកទៅលក់នៅព្រំដែនប្រទេសយួនតាមច្រកប៉ុស្តិ៍ណាំលៀ ឬប៉ុស្តិ៍៧ អនាធិបតេយ្យជាទីបំផុត ដោយពុំមានការបង្ក្រាបនោះឡើយ ?។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ ឈ្មួញជនជាតិវៀតណាម ជួលឈ្មួញខ្មែរ ត្រូវបានគេស្គាល់ថា ឈ្មួញឈ្មោះ ឆុង និង ឈ្មោះ អាត ជាមេយោធាស្រុក បន្តដឹកជញ្ជូនឈើខុសច្បាប់ តាមរថយន្ត ចេញទៅស្រុកយួន តាមច្រក ណាំលៀ ឬប៉ុស្តិ៍៧ យ៉ាងរលូន មិនមានការរាំងស្ទះអ្វីឡើយ ដោយសារបុគ្គលអាជ្ញាធរខេត្ត-ស្រុក រួមនិងសមត្ថកិច្ចពាក់ពន្ឋ័ លាបាតដៃទទួលប្រាក់ ពីឈ្មួញជនជាតិ វៀតណាមនិងមេឈ្មួញជនជាតិខ្មែរ។
ទាក់ទងនឹងបញ្ហានេះប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក សំរិទ្ធ ណយ ដែលជាមេប៉ុស្តិ៍ច្រកណាំលៀ ឬប៉ុស្តិ៍៧ គឺជាអ្នកឃុបឃិតបើកដៃ ឲ្យឈ្មួញ ជនជាតិវៀតណាម និងមេឈ្មួញខ្មែរដឹកជញ្ជូនឈើ យ៉ាងអាណាធិបតេយ្យ ដោយមិនខ្លាចរអែងច្បាប់សោះឡើយ ដើម្បីជាថ្នូរ នឹងផលប្រយោជន៍ផ្ទាល់ខ្លួន យ៉ាងច្រើនជាងគេ។
សមត្ថកិច្ចតូចតាច នៅច្រកណាំលៀឬប៉ុស្តិ៍៧បានឲ្យដឹងថា ឈើទាំងនោះភាគច្រើន ប្រមូលមកពីស្រុកកោះញែក យកមកគរទុក នៅជិតចម្ការកៅស៊ូបារាំង និងដាក់ឡាក់ ចម្ការម្រេច ស្ថិតក្នុងស្រុកប៊ូស្រា ស្រុកពេជ្ជតា ខេត្តមណ្ឌលគិរី ដើម្បី លើកដាក់ឡានឡង់គ្រីស័រកែច្នៃ ដឹកទៅប្រទេសវៀតណាម ។ បើតាមគម្រោងយប់នេះតែ ម្តង ឈ្មួញត្រៀម ចេញឈើរួចជាស្រេច ខណៈមួយរយៈនេះ ការចេញទៅវៀតណាមម្តង៥០-៦០គ្រឿងបានជោគជ័យ ទើបសកម្មភាព បទល្មើសនេះកាន់តែសម្រុក ហើយសមត្ថកិច្ចច្រកនេះ តែម្តងយកចិត្តទុកដាក់បំផុតរាល់បទល្មើសព្រៃឈើ ឆ្លងកាត់គឺរាប់ក្បាលឡាន យកប្រាក់។ ក្រោមការ ឃុបឃិតបើកដៃ ពីសំណាក់លោក សំរិទ្ធ ណយ មេប៉ុស្តិ៍៧ ដែលមានលោកស្នងការខេត្ត ជាខ្នងបង្អែករឹងមាំ។
ហើយគេមិនច្បាស់ទេថា តើក្នុងមួយខែៗមេឈ្មួញឈ្មោះ មេឈ្មួញ ឈ្មោះ ឆុង និង ឈ្មោះ អាត ជាមេយោធាស្រុក ដែលមានលោក សាន គឹមអឿន មេបញ្ជាការសឹករងខេត្តមណ្ឌលគិរីជាខ្នងបង្អែក បានផ្តល់ផលប្រយោជន៍ យកទៅជូន លោកខេត្ត និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ប៉ុន្មានម៉ឺនដុល្លារនោះទេ បានជាមេឈ្មួញជាមន្ត្រីយោធា ឈ្មោះ ឆុង និង ឈ្មោះ អាត អាចយកស្បែកថ្នាក់ខេត្ត ទៅពង្រឹងពង្រីកមុខជំនួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ខ្លួន កាន់តែ អនាធិបតេយ្យខ្លាំងៗឡើង។

