រដ្ឋបាលខេត្តស្ទឹងត្រែង សូមឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ប្រុងប្រយ័ត្នខ្ពស់ ខណះបាក់ទំនប់វារីអគ្គិសនី នៅខេត្តអត្តពឺ ប្រទេសឡាវ

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានស្នើប្រជាពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែង ដែលកំពុងរស់នៅ តាមបណ្តោយដងទន្លេនានា មានការប្រុងប្រយ័ត្ន និងត្រៀមបង្ការឲ្យបានខ្ពស់បំផុត ព្រមទាំងជួយផ្តល់ព័ត៌មាន ឲ្យបានឆាប់បំផុត ដល់អាជ្ញាធរមូលដ្ឋាន ក្នុងករណីមានទឹកជំនន់ឡើងខ្លាំង។

ការចេញមកអំពាវនាវរបស់រដ្ឋបាលខេត្តស្ទឹងត្រែងនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើឡើងក្នុងគ្រាដែលខេត្តស្ទឹងត្រែង កំពុងទទួលការ ជន់ លិចខ្លាំង ដោយសារទឹកហូរធ្លាក់ពីប្រទេសឡាវ ដោយសារការបាក់ទំនប់ វារីអគ្គិ សនីយ សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ។

ទន្ទឹមនឹងការអំពាវនាវ ឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ក៏បានអំពាវ នាវ ដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ ក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងខេត្តស្ទឹងត្រែង ត្រូវរៀបចំដាក់ចេញ នូវផែនការសរុប វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីត្រៀមបង្ការ និងអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមតំបន់ ដែលរងផលប៉ះពាល់ទាំងអស់ឲ្យបានទាន់ពេលវេលា និងធានាបានប្រសិទ្ធភាពខ្ពស់បំផុត ៕

 

Leave a Reply

(*) Required, Your email will not be published