លោក លិញ វណ្ណា អំពាវនាវឲ្យគ្រឹស្ទបរិស័ទខេត្តកំពង់ចាម អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ដើម្បីជ្រើសរើសមេដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿង

, , Leave a comment

ខេត្តកំពង់ចាម  ៖ នៅព្រឹកថ្ងៃចន្ទ័ ត្រូវនឹងថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៨នេះ លោក លិញ វណ្ណា ប្រធាន សមាគមគ្រីស្ទបរិស័ទ ខេត្តកំពង់ចាម ក្នុងឧកាស ជួបជាមួយលោកគ្រូ-អ្នកគ្រូ ជាគ្រូគង្វាលថ្នាក់ដឹកនាំ គ្រឹស្ទបរិស័ទ តាមបណ្តារ ព្រះវិហារ និងក្រុមជំនុំ តាមបណ្តារស្រុក មកពីខេត្តកំពង់ចាម-ត្បូងឃ្មុំ នៅទីស្នាក់ការកណ្តាល ខេត្តកំពង់ចាម  បានអំពាវនាវដល់ លោកគ្រូ-អ្នកគ្រូ ជាគ្រូគង្វាល ថ្នាក់ដឹកនាំគ្រឹស្ទបរិស័ទ ជួយជម្រាបជូន ដល់សមាជិក-ជិការ តាមបណ្តារព្រះវិហារ ឲ្យអញ្ជើញ ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ ដើម្បីជ្រើសរើស អ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើនថ្កាន លើគ្រប់វិស័យ។

ថ្លែងក្នុងឧកាសនោះ លោក លិញ វណ្ណា ប្រធានសមាគម ជម្រាបដល់ លោកគ្រូ-អ្នកគ្រូ ជាគ្រូគង្វាលថ្នាក់ដឹកនាំគ្រឹស្ទបរិស័ទ តាមបណ្តារព្រះវិហារ និងក្រុមជំនុំ ថា សូមកុំជឿ លើការញោះញុង ពីសំណាក់ក្រុមប្រឆាំង និងក្រុមមន្ត្រី ឡេមឡឺម ឬ មន្ត្រីគ្រាប់ល្ពៅ គឺត្រូវជឿជាក់ លើការដឹកនាំដ៍ឈ្លាសវៃ របស់សម្តេចតេជោហ៊ុនសែន ។

គួរបញ្ជាក់ថា សមាគមគ្រីស្ទបរិស័ទ ខេត្តកំពង់ចាម ដឹកនាំដោយលោក លិញ វណ្ណា ជាប្រធាន គឺជាសមាគមគ្រីស្ទបរិស័ទដែលមាននិនា្នការ គាំទ្រគណះបក្សប្រជាជនកម្ពុជា ឥតងាករេ ហើយក៍ធ្លាប់សកម្មជន អតីតគណបក្សប្រឆាំង ដែលជ្រកក្រោមផ្លាក គ្រីស្ទបរិសទ័នៅខេត្តកំពង់ចាម និងមន្ត្រីឡេមឡឺមមួយចំនួន រិះគន់ថា ជាសមាគមគ្រីស្ទបរិស័ ធ្វើនយោបាយផងដែរ ។ តែអ្វីជារឿងពិត គឺថ្នាក់ដឹកនាំ នៃសមាគមគ្រីស្ទបរិស័ទ ខេត្តកំពង់ចាម ទាំងអស់លោក​មានការជឿជាក់ថា ព្រះយេស៊ូវគ្រីស្ទ ទ្រង់បានជ្រើសរើសនិងប្រទានពរ សម្តេច តេជោ ជាថ្នាក់ដឹកនាំដ៍ល្អ មិនមានលោកណាប្រៀបបានឡើយ។ ជាពិសេស  ដោយមានក្តីគោរព-ស្រលាញ់ និងជឿជាក់លើការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន អ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ៕

 

 

Leave a Reply

(*) Required, Your email will not be published