សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ នាំគ្នាទៅបោះឆ្នោត ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស, គ្មានការបោះឆ្នោត គឺគ្មានការរីកចម្រើន !

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស អញ្ជើញនាំគ្នាទៅចូលបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែរឹងមាំ ព្រោះថា បើគ្មានការបោះឆ្នោតទេ គឺគ្មានការរីកចម្រើនឡើយ។

 

បើតាមទំព័រ​ Facebook ផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ២០១៨នេះ​ បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិទូទាំងប្រទេស? នៅសល់តែ១០ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិ ជាប្រវត្តិសាស្រ្ត នឹងមកដល់ហើយ! នៅថ្ងៃនោះ គឺបងប្អូនប្រជាពលរដ្ឋ នឹងប្រើប្រាស់សិទ្ធិសេរីភាព សម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»

 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «យើងទៅបោះឆ្នោតទាំងអស់គ្នាដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសឲ្យកាន់តែរឹងមាំ…ព្រោះថា បើគ្មានការបោះឆ្នោតទេ គឺគ្មានការរីកចម្រើនឡើយ»

 

ជាមួយគ្នានោះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអរគុណ ដល់បងប្អូនជនរួមជាតិ ដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចដែលបានធ្វើឲ្យកម្ពុជា មានសុខសន្តិភាពពេញលេញ និងរីកចម្រើន ដែលបងប្អូនបានឃើញកម្ពុជាពិតសព្វថ្ងៃនេះ។

 

សម្ដេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវឲ្យក្មួយៗយុវជន និងបងប្អូនជនរួមជាតិ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕

 

Leave a Reply

(*) Required, Your email will not be published