ក្រូអាត​ ឡើងទៅប៉ះ អង់គ្លេស វគ្គ៤ក្រុម​ ក្រោយទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី​ ដោយបាល់ប៉ណាល់ទី កាត់សេចក្តី​ ៤-៣​ នៅ​ World Cup 2018

, , Leave a comment

(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត​ បានឡើងទៅប៉ះអង់គ្លេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ក្រោយទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី​ បាល់ប៉េណាល់ទី១១ម៉ែត្រ កាត់សេចក្តី​ ៤-៣​ ក្រោយប្រកួតពេញម៉ោងនិងថែម១៥នាទី២ដងស្មើគ្នា​ ២-២​ ក្នុងវគ្គ៨ក្រុមដែលទើបបញ្ចប់មុននេះបន្តិចនៅ​ World Cup 2018។

ការឈានដល់ម៉ោងថែម១៥នាទី​ ២ដងត្រូវបានធ្វើឡើង​ បន្ទាប់ពីប្រកួតពេញម៉ោង៩០នាទីស្មើគ្នា​ ១-១​ តាំងពីវគ្គទី១មកម្ល៉េះ​ ខណ:ម្ចាស់ផ្ទះរុស្ស៊ី​ ជាអ្នកបើកការនាំមុខមុននៅនាទីទី៣១​ តែត្រូវបានក្រូអាតតាមស្មើវិញនៅនាទីទី៣៩។

យ៉ាងណាក៏ដោយ​ កីឡាករ​ Vida បានក្លាយជាវីរបុរស​ ដោយការតែតបញ្ចូលទី១គ្រាប់នៅនាទីទី១០១​ ក្រោយទទួលបាល់លើកចេញពីជ្រុង​ តែត្រូវបានរុស្ស៊ីស៊ុតគ្តាប់តាមស្មើ​ ២-២​ វិញនៅនាទីទី១១៥​មុនពេលទាត់បាល់ប៉ែណាល់ទី១១ម៉ែត្រកាត់សេចក្តី​ ដោយក្រូអាតទាត់ចូល៤គ្រាប់​ និងរុស្ស៊ី​ ទាត់ចូលតែ៣គ្រាប់​ ដូច្នេះក្រូអាតឡើងទៅជួបអង់គ្លេស​ ដែលបានទម្លាក់ស៊ុយអែត​ ដោយលទ្ធផល​ ២-០​ នៅវគ្គ៤ក្រុម។

ការប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយ​ ត្រូវបានបញ្ចប់ជាផ្លូវការ​ ដោយបារាំងឡើងទៅប៉ះប៊ែលហ្ស៊ិក​ ខណ:អង់គ្លេស​ ប៉ះក្រូអាត​ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ដែលនឹងធ្វើឡើងនៅថ្ងៃទី១១-១២​ ខែកក្កដា​ ឆ្នាំ២០១៨​ នៅ​ FIFA World Cup លើកទី២១នេះ៕

 

Leave a Reply

(*) Required, Your email will not be published