ប៊ែលហ្ស៊ិក​ ឡើងទៅប៉ះបារាំង​ ក្រោយទម្លាក់ប្រេស៊ីល​ ដោយលទ្ធផល​ ២-១​ នៅ​ World Cup 2018

, , Leave a comment

ប្រទេសរុស៊ី ៖​ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក​ បានឡើងទៅប៉ះជើងខ្លាំងមាន់គកបារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ក្រោយទម្លាក់ប្រេស៊ីលចេញពី​ World Cup 2018 ដែលទើបបញ្ចប់មុននេះបន្តិចក្នុងវគ្គ៨ក្រុមដោយលទ្ធផល​ ២-១។

កីឡាករ​ Fernandinho របស់ប្រេស៊ីល​ បានធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី១៣​ មុនពេល​ Kevin De Bruyne រកបានគ្រាប់ទី២អោយប៊ែលហ្ស៊កនៅនាទីទី៣១​ កាន់តែកក់ក្តៅ​ បើទោះបីជារបូត១គ្រាប់វិញនៅវគ្គទី២​ ក្នុងនាទី ទី៧៦ក៏ដោយ។

តាមរយ:លទ្ធផលឈ្នះផ្លូវការ​២-១​ធ្វើអោយប៊ែលហ្ស៊ិក​ រកបានជ័យជន្នះជាលើក ទី២​ ក្នុងប្រវត្តិជួបប្រេស៊ីល​ ៥ដង​ មិនដែលស្មើ​ និងចាញ់៣ដងនោះ​ ដោយបានកក់កៅអីវគ្គ៤ក្រុមចុងក្រោយផងដែរ​ ដោយត្រូវប៉ះមាន់គកបារាំង​ ដែលបានទម្លាក់អ៊ុយរ៉ាហ្គាយ​ ដោយលទ្ធផល​ ២-០​ ក្នុងវគ្គ៨ក្រុមដែរនោះ៕

 

 

 

Leave a Reply

(*) Required, Your email will not be published