រាជធានីភ្នំពេញ ៖ តាំងពីកើតមានដំបូងនូវ គ្រឹះស្ថានបោះពុម្ភ និងចែកផ្សាយ រហូតដល់ពេលនេះ ពុំសូវមានអ្នកចាប់អារម្មណ៏ថា គ្រឹះស្ថានសាធារណះរបស់រដ្ឋដែលស្ថិតនៅចំណុះក្រសួងអប់រំ យុវជន និងកីឡា នេះជាកន្លែងត្រូវប៉ាន់នោះទេ។ ព្រោះកន្លងមកគេដឹងថា គ្រឹះស្ថានមួយនេះគ្រាន់តែជាអង្គភាពមួយដែលធ្វើការងារ បោះពុម្ភ និងចែកផ្សាយ សៀវភៅសម្រាប់សិក្សារតែប៉ុណ្ណោះ។
ស្រាប់តែថ្មីៗនេះ មានមន្ត្រីខូចចិត្តបានទម្លាយឲ្យថា គ្រឹះស្ថានបោះពុម្ភ និងចែកផ្សាយ ជាកន្លែងខ្លាញ់ សម្រាប់លោកប្រធានអគ្គនាយក សុខ ឬទ្ធី និងបក្ខពួកមួយចំនួនតូច។ ហើយអាចកើបប្រាក់ បានក្នុងឆ្នាំៗ មិនតិចជាង ៤០០០លានរៀល ស្មើរនិងជាង ១លានដុល្លា យកទៅដេកស៊ីចាយ ធ្វើមានបានយ៉ាងសុខស្រួល តាមរយះកឹបកេងបន្លំការចំណាយនិងលទ្ធកម្មខ្យល់។
ប្រភពបានឲ្យដឹងថា សម្រាប់ផល់ប្រយោជន៏ធំ ដែលលោកប្រធានអគ្គនាយក សុខ ឬទ្ធី ទទួលបានគឺតាមរយៈទិញសម្ភារៈ ទី១ ក្រដាស់បោះពុម្ភសៀវភៅសិក្សា ដែលក្នុង១ឆ្នាំ គ្រឹះស្ថានបោះពុម្ភ និងចែកផ្សាយ បានទិញក្នុងលើក ២លើក មានតម្លៃសរុបខ្ទង់ជាង៩០០០លានរៀល (៩ប៊ីលានរៀល)។ ទី២ សម្ភារះបោះពុម្ភ និងវេចខ្ចប់ ទិញក្នុង១ឆ្នាំ២លើកមានតម្លៃសរុប ខ្ទង់ជាង១៨០០លានរៀល។ ទី៣ ទិញគ្រឿងបន្លាស់ ម៉ាស៊ីនបោះពុម្ភ ក្នុង១ឆ្នាំជាង១០០លានរៀល។ ការចំណាយនេះ គ្រាន់តែជាការនិយាយត្រួសៗ នៅគ្រឹះស្ថានបោះពុម្ភ និងចែកផ្សាយតែប៉ុណ្ណោះ។ សម្តាប់ការចំណាយនេះបើមើលពីសំបកក្រៅ មិនងាយមានអ្នកដឹងថា នៅគ្រឹះស្ថានបោះពុម្ភ និងចែកផ្សាយ មានអំពើពុករលួយទេ លុះត្រាមន្ត្រីនៅគ្រឹះស្ថានបោះពុម្ភ និងចែកផ្សាយផ្ទាល់។ ព្រោះរាល់ចំណាយទិញដូច ជាក្រដាស់ សម្រាប់បោះពុម្ភសៀវសិក្សារ ឬសម្ភារះផ្សេងៗសុទ្ធតែ បានចុះផ្សាយលិខិតជូនដំណឹងដេញថ្លៃតាមកាសែតទាំងអស់ ដើម្បីធ្វើឯកសារភ្ជាប់ ថាខ្លួនបានបំពេញតាមនិតិវិធីលទ្ធកម្មសាធារណះ ប៉ុន្តែក្រុមហ៊ុនដែលត្រូវផ្គត់ផ្គង់ គឺគេបានបង្កើតនិងរៀបចំទុក្ខរួចជាស្រេច ហើយទំនិញសម្ភារៈគេបានយកមកប្រើមុនដេញថ្លៃ ក៏មានប្រសិនបើសម្ភារះនោះជាការចំបាច់ក្នុងការប្រើប្រាស់។
ប្រភពបានបញ្ជាក់ថា សម្រាប់ការចំណាយលើការទិញទំនិញនិងសំណង់ នៅគ្រឹះស្ថានបោះពុម្ភ និងចែកផ្សាយ ក្នុងឆ្នាំៗ មានទឹកប្រាក់សរុបមិនតិចជាង១ ០០០០លានរៀល(ដប់ប៊ីលានរៀល)ប៉ុន្តែលោកប្រធានអគ្គនាយកសុខ ឬទ្ធី និង បក្ខពួក ទទួលបានប្រយោជន៏ មានទឹកប្រាក់ខ្ទង់ ៤០០០លានរៀល លើការចំណាយទិញក្រដាស់បោះពុម្ភសៀវភៅ និងសម្ភារះបោះពុម្ភនិងវេចខ្ចប់។ ដោយ សារតែតម្លៃ ដែលគេបានលើកគម្រោង មានតម្លៃខ្ពស់កប់ពពក និងចំនួនសម្ភារះមានចំនួនលើសត្រូវការ ប៉ុន្តែពេលយកសម្ភារះមកប្រើប្រាស់ គឺយកមិនគ្រប់តាមចំនួនកំណត់ ដែលគេបានដាក់ដេញថ្លៃ រកអ្នកផ្គត់ផ្គង់នោះ ដូច្នេះទើប ធ្វើអោយលោកប្រធានអគ្គនាយក សុខ ឬទ្ធី និងបក្ខពួក ទទួលបានប្រយោជន៏ច្រើនរាប់ពាន់លានរៀលក្នុង១ឆ្នាំនោះ។
