ប៊ែលហ្ស៊ិក​ ឡើងទៅប៉ះប្រេស៊ីល​ វគ្គ៨ក្រុម​ ក្រោយឈ្នះជប៉ុន​ ៣-២​ ចុងម៉ោងនៅ​ World Cup 2018

, , Leave a comment

(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់បិសាចក្រហម​ ប៊ែលហ្ស៊ិក​ បានឡើងទៅជួបក្រុមខ្លាំងប្រេស៊ីល​ ក្នុងវគ្គ៨ក្រុម​ ក្រោយវាយបកឈ្នះសាម៉ូរ៉ៃជប៉ុន​ ៣-២​ ចុងម៉ោងនៃ​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។

ក្រុមលេខ១នៅអាស៊ី​ ជប៉ុន​ បានបើកការនាំមុខក្រុមនៅអឺរ៉ុប​ ប៊ែលហ្ស៊ិក​ ២គ្រាប់មុននៅដើមវគ្គទី២​ តែត្រូវបានប៊ែលហ្ស៊ិក​ តាមពីក្រោយប៊ើករហូតស្មើ​ និងឈ្នះវិញនៅនាទីទី៩០+៤​ គួរឲ្យស្តាយពន់ពេក។

តាមរយះជ័យជម្នះនេះ​ បានជួយអោយប៊ែលហ្ស៊ិក​ ឡើងទៅកាន់វគ្គ៨ក្រុម​ ដោយត្រូវប៉ះប្រេស៊ីល​ ដែលបានទម្លាក់មិចស៊ិក​ ២-០​ នោះ​ ស្របពេលបារាំងប៉ះអ៊ុយរ៉ាហ្គាយ​ និងក្រូអាត​ ជួបម្ចាស់ផ្ទះរុស្ស៊ី​ ដោយរង់ចាំ២ប្រកួតទៀតបញ្ចប់វគ្គ១៦នៅថ្ងៃស្អែក៕

 

Leave a Reply

(*) Required, Your email will not be published