រកឃើញ​ក្មេង​១២​នាក់​និង​គ្រូបង្វឹក​ហើយ​នៅរស់​ទាំងអស់​!

, , Leave a comment

ប្រទេស​ថៃ​ឡង់​ដ៍ ៖ នៅពេលនេះរូបភាពមនុស្សទាំង១៣នាក់ ដែលជាប់ក្នុងរូងភ្នំថាំលួង ត្រូវបានបង្ហាញតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ដោយទទួលបានពីក្រុមអ្នកជួយសង្រ្គោះ ដែលបានប្រទះឃើញដំបូងគេ។

សារព័ត៌មានផ្លូវការ​របស់រដ្ឋថៃ បានចេញផ្សាយហើយ ដោយក្នុងនោះ​ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួកគេម្នាក់ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយនៅម៉ោងប្រមាណ១០៖២៥នាទីយប់ ដោយពួកគេ​នៅមានជីវិតទាំងអស់​ ប៉ុន្តែស្ថិតនៅ​ក្នុងស្ថានភាព​ហេវហត់បំផុត ស្ទើរតែបើកភ្នែក​មិនរួចទៅ​ឡើយ។ នេះបើ​តាម BBC ដកស្រង់ពីសារព័ត៌មានផ្លូវការថៃ នៅយប់​ថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

ពេលនេះក្រុម​សង្គ្រោះកំពុងតែស្វែងរក​កន្លែងមួយ ដែលមានសុវត្ថិភាព​ពីទឹកជំនន់​ក្នុងរូងភ្នំ ដើម្បីរៀបចំជាកន្លែងស្នាក់បណ្តោះ​អាសន្នរបស់ ជនរងគ្រោះទាំង១៣នាក់ខាងលើនេះ។ ក្រុមសង្គ្រោះថៃ ក្រុមគ្រួសារជន​រងគ្រោះ និងមន្ត្រីរដ្ឋាភិបាល​ព្រមទាំងប្រជាជនថៃ​ទាំងអស់ ដែលស្ថិតនៅតំបន់រូងភ្នំ​បានចែក ចាយព័ត៌មាន​ដ៏រីករាយ​នេះ និងបាន Live ជាវីដេអូ​ទាំងយប់ជ្រៅ ទៅដល់មហាជនទូទៅផងដែរ។

ទោះបីជាបែបនេះក្តី ដំណាក់កាល​សំខាន់បន្ទាប់ គឺការយកពួកគេចាកចេញ​ពីរូងភ្នំមកវិញ ព្រោះតែស្ថានភាព​ក្នុងនោះមានភាពលំបាក​ខ្លាំងណាស់ ដោយ សារចម្ងាយដ៏ឆ្ងាយ ហើយចំណុចខ្លះ គឺក្រុមជំនាញ​សង្គ្រោះបាន​អះអាងថា ពួកគេត្រូវមុជ​កាត់ភក់ថែម​​ទៀតផង ទើបអាចត្បុល​ទៅដល់កន្លែងដែល​មនុស្សទាំង ១៣នាក់ ជាប់ខ្លួនអស់រយៈពេល ០៩ថ្ងៃមកហើយនេះ។

ជាមួយ​គ្នា​នឹង​ការ​រក​ឃើញ​ក្រុម​ក្មេង​ទាំង​១២​នាក់ រួម​ទាំង​គ្រូបង្វឹក​ម្នាក់​នោះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​នឹង​កំពុង​សង្គ្រោះ​ជីវិត​ពួក​គាត់ ហើយ​ខណៈ​នេះ​ពួក​គាត់​មាន​សុខភាព​ខ្សោយ ព្រោះ​អត់​អាហារ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​៕

 

Leave a Reply

(*) Required, Your email will not be published