បារាំង​ ទម្លាក់អាហ្សង់ទីន​ ៤-៣​ នៅ​ World Cup 2018 ឡើងទៅវគ្គ៨ក្រុម​

, , Leave a comment

(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់មាន់គកបារាំង​ បានឡើងទៅឈរចាំមុននៃវគ្គ៨ក្រុមចុងក្រោយ​ បន្ទាប់ពីទម្លាក់គូប្រជែង​ អាហ្សង់ទីន​ ៤-៣​ ក្នុងវគ្គ១៦ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក​ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ

កីឡាករខ្សែប្រយុទ្ធ​ Antoine Griezmann មកពីក្លឹប​ Atletico Madrid ជាអ្នកស៊ុតបាល់ប៉េណាល់ទី១គ្រាប់អោយបារាំង​ ត្រឹមចាប់ផ្តើមលេងបាន​ ១៣នាទី តែត្រូវបាន​ Angel Di Maria ស៊ុតគ្រាប់តាមស្មើអោយអាហ្សង់ទីន​ នៅនាទី ទី៤១​ មុនបញ្ចប់វគ្គទី១​នៅកីឡដ្ឋាន​ Kazan Arena នៅពីមុខអ្នកទស្សនាផ្ទាល់ ចំនួន​ ៤២៨៧៣នាក់

លុះឈានចូលវគ្គទី​២​ អតីតជើងឯក​ Wold Cup 1998 បានបន្ថែម៣គ្រាប់ទៀត​នៅនាទីទី៥៧​ ដោយកីឡាករ​ Pavard និង​ Kylian Mbappe ២គ្រាប់នៅនាទីទី៦៤​ និងនាទីទី៦៨​ និងគ្រាប់ទី២​ របស់អាហ្សង់ទីន​ ត្រឹមចាប់ផ្តើមលេងវគ្គទី២​ បាន៣​នាទី​ ធ្វើបានសម្រេចដោយកីឡាករ​ Mercado និងគ្រាប់ទី៣​ ដោយកីឡាករ​ Sergio Aguero នៅនាទីទី​ ៩០+១​

សូមបញ្ជាក់ផងដែរថា​ នេះជាកាេជួបគ្នាលើកទី១២​ រវាងក្រុមទាំងពីរ​ ហើយបារាំងក៏បានសងសឹកអាហ្សង់ទីនបានសម្រេចវិញផងដែរ​ក្រោយជួបគ្នា២ដង នៅ​ World Cup លេងមិនឈ្នះអាហ្សង់ទីនសោះ៕

 

 

 

Leave a Reply

(*) Required, Your email will not be published