សម្ផស្ស​ដើមទ្រូង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ជួយ​លើក​សម្រស់​ស្ត្រី​

, , Leave a comment

​សុខភាព : ជាទូទៅ​ស្ត្រី ច្រើន​យកចិត្តទុកដាក់​ដល់​ស​ម្ផ​ស្ស​ដើមទ្រូង ជាង​សុខភាព​របស់​ពួកគេ​។ ការខ្វះ​ការយល់ដឹង​អំពី​វិធី​ការពារ​សរីរាង្គ ចំពោះមុខ​គ្រោះថ្នាក់​ទាំងឡាយ បណ្តាលឱ្យ​ពួកគេ​ត្រូវ​ប្រឈម​នឹង​ការកើត​ជំងឺ​យ៉ាងខ្ពស់​។ ដូចជា​ជំងឺ មហារីក​សុដន់ និង​ជាពិសេស គីស​សុដន់ ជា​ថង់​ភ្នាស​បិទ​ជិត ដែល​ពោរពេញ​ទៅដោយ​សារធាតុ​រាវ នៅក្នុង​សុដន់​។​

 

​ជាធម្មតា​វា​មិនមែនជា​ដុំ​មហារីក​នោះទេ ដែល​អាចមាន​តែមួយ ឬ​ច្រើន ហើយ​វា​ជា​ដុំ​ពក ឬ​រាង​ពងក្រពើ​។ អ្នក​អាចមាន​អារម្មណ៍​ថា ដូច​ទំពាំងបាយជូរ ឬ​ប៉េងប៉ោង​បំពេញ​ដោយ​ទឹក ប៉ុន្តែ ពេលខ្លះ គីស​សុដន់ អាចមាន​អារម្មណ៍​ថា​ណែន ហើយ​រឹង​ផងដែរ​។ គីស​សុដន់ មិនត្រូវ​ការ ព្យាបាល​នោះទេ លុះត្រាតែ​គីស​សុដន់​នោះ មាន​ទំហំ​ធំ និង​មានការ​ឈឺចាប់​ឬ​មាន​អារម្មណ៍​ថា មិន​ស្រួល​។ ការបង្ហូរ​សារធាតុ​រាវ ពី​គីស​សុដន់ អាច​បន្ធូរបន្ថយ​រោគសញ្ញា​បាន​។​វា​អាច​កើត​លើ​ស្ត្រី មុនពេល​អស់​រដូវ នៅ​ចន្លោះ​អាយុ​ពី ៣៥ និង ៥០ ឆ្នាំ ប៉ុន្តែ អាច​រកឃើញ ចំពោះ​ស្ត្រី​នៅ​អាយុ​ណាមួយ​ផងដែរ​។ គីស​សុដន់ បាត់​ទៅវិញ ក្រោយ​អស់​រដូវ ប្រសិនបើ​អ្នកទទួលយក​ការព្យាបាល ដោយ​អ័រម៉ូន​។​

 

​សញ្ញា និង​រោគសញ្ញា នៃ​គីស​សុដន់​រួមមាន ៖
•​វា​ជា​ដុំ​រាង​ពងក្រពើ ឬ​រាង​មូល ហើយ​មាន​គែម​រលោង ដែល​ងាយ​នឹងធ្វើ​ចលនា​
•​ជា​ដុំ​ស្លូត​
•​ជាធម្មតា ច្រើន​រកឃើញ​នៅ​សុដន់​ម្ខាង ប៉ុន្តែ ពេលខ្លះ វា​អាច​ប៉ះពាល់​ដល់​សុដន់​ទាំងសងខាង​
•​ការឈឺ​សុដន់ ឬ​ការឡើង​តឹង នៅ​តំបន់​មាន​ដុំ​គីស​
•​ការកើនឡើង​ទំហំ​ដុំ​សុដន់ និង​ការឡើង​តឹង មុនពេល​មាន​រដូវ​
•​ការថយចុះ​ទំហំ​ដុំ​សុដន់ ព្រមទាំង​សញ្ញា និង​រោគសញ្ញា បន្ទាប់ពី​មាន​រដូវ​
•​គីស​សុដន់​សាមញ្ញ​មួយ ឬ​ច្រើន មិន​បង្កើន​ហានិភ័យ នៃ​ជំងឺមហារីក​សុដន់​នោះទេ​។ ប៉ុន្តែ គីស​សុដន់ អាច​រំខាន​ដល់​រកមើល​ដុំ​សុដន់​ថ្មី​ផ្សេងទៀត ឬ​ការផ្លាស់ប្តូរ នៃ​ភាពមិនប្រក្រតី​ផ្សេងទៀត​។ ជាលិកា​សុដន់​ស្ត្រី​ធម្មតា ដែលមាន​សុខភាព​ល្អ ជា​ញឹកញាប់ អាចមាន​អារម្មណ៍​ថា មាន​ដុំ ឬ​បណ្ដុំ​តូចៗ​នៃ​កោសិកា​។​

 

==> ដើម្បី​ជៀសវាង​ជំងឺ​នេះ​ស្ត្រី​គ្រប់រូប​គួរតែ ញ៉ាំ​អាហារ​តាម​ការរៀបរាប់​ខាងក្រោម​បន្លែ​គ្រប់មុខ​
​បន្លែ​បៃតង​ស្រស់​ជា ប្រភព​នៃ​សារធាតុ​បង្កើន​ទឹកនោម ដែល​អាចជួយ​កម្ចាត់​សារធាតុពុល ដែល​បណ្តាល​ឲ្យ​កើតជា​ដុំ​គីស ចេញពី​ក្នុង​រាងកាយ និង​អាកា​រៈ​ដូចជា​ឈឺចាប់ និង​រលាក​ក្នុង​សុដន់​។​ជម្រើស​ដែល​ល្អ​បំផុត​គួរតែ​ទទួលទាន​ស្ពៃក្តោប​, ជី​វ៉ាន់ស៊ុយ​, ត្រសក់ និង​ស្លឹក​បន្លែ​បៃតង​ជាច្រើន​ផ្សេងទៀត​…​។​

 

​ត្រី​
​ស្ត្រី​ដែល​ខ្វះ​សារធាតុ​អ៊ីយ៉ូត ក្នុង​រាងកាយ អាច​ប្រឈមមុខ​នឹង ការកើត​ជំងឺ​ដុំ​គីស​ក្នុង​សុដន់​។​លោកអ្នក​អាច​ញុំ ត្រី​សាល់​ម៉ុ​ន និង​ត្រី​ស្បៃ​កា ព្រោះ​វា​មាន​ផ្ទុក​នូវ​សារធាតុ​អ៊ីយ៉ូត ដែល​អាចជួយ​កាត់បន្ថយ ការកកើតឡើង​នៃ​ដុំ​គីស​ក្នុង​សុដន់ (​កើត​ដុំ​គីស​ក្នុង​សុដន់​បណ្តាលមកពី​ខ្វះ​ជាតិ​អ៊ីយ៉ូត​)​។​

 

==> អាហារ​គួរ​ជៀសវាង សម្រាប់​អ្នកជំងឺ ដុំ​គីស​ក្នុង​សុដន់​

 

អំបិល​
​ការទទួល​ទាន​អាហារ​ប្រៃ​ច្រើន ឬ​ប្រើ​អំបិល ក្នុង​អាហារ​ច្រើន​ខ្លាំងពេក​អាច​បណ្តាល​ឲ្យ​ស្ទះ​ទឹក​ក្នុងកំឡុងពេល​មក រដូវ ដែល​អាចធ្វើ​ឲ្យ​សុដន់​ហើម និង​ងាយ​ប្រតិកម្ម​។​ហេតុនេះ ត្រូវ​កាត់បន្ថយ​ការទទួល​ទាន​ប្រៃ (​ជាពិសេស​ក្នុងកំឡុងពេល​មក​រដូវ​) ព្រោះ​វា​អាចជួយ​កាត់បន្ថយ អាកា​រៈ​ដុំ​គីស​ក្នុង​សុដន់​បាន​ច្រើន​។​

 

==> ពាក់អាវ​ទ្រនាប់​ឲ្យ​បាន​ត្រឹមត្រូវ​
​ការពាក់ អាវទ្រនាប់​ខុស​ទំហំ អាច​បណ្តាល​ឲ្យ​កើត ជំងឺ​ដុំ​គីស​ក្នុង​សុដន់​។​ម្យ៉ាងវិញទៀត ការពាក់​អាវទ្រនាប់​ស​ម​ល្មម នឹង​ដើមទ្រូង​នឹង​ជួយ​ដល់​សុដន់ ហើយ​ជួយ​កាត់បន្ថយ​អា​ការៈឈឺចាប់ និង​សុដន់​ធ្ងន់​ផងដែរ​។​

 

==> ធ្វើ​លំ​ហាត់ប្រាណ​
​ការឡើង​ទម្ងន់ មាន​សារធាតុ​ខ្លាញ់ នៅក្នុង​រាងកាយ​ច្រើន អាច​នាំ​ឲ្យ​អរ​ម៉ូ​ន​អឺស​ស្ត្រូ​សែន កើតឡើង​ច្រើន ដែល​ប៉ះពាល់​ដល់​រាងកាយ បណ្តាល​ឲ្យ​អ​សមតុល្យ​អរ​ម៉ូ​ន​។​ដូច្នេះ ការធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ នឹង​អាចជួយ​រក្សា​ទម្ងន់ និង​គេច​ផុតពី​ជំងឺ​ដុំ​គីស​ក្នុង​សុដន់​។​

 

​ប៉ុន្តែ ប្រសិនបើ​អ្នករក​ឃើញ​វត្តមាន ដុំ​ពក​សុដន់​ថ្មី​ណាមួយ ដែល​មិន​បាត់​ទៅវិញ បន្ទាប់ពី​ការ​មាន​រដូវ ឬ​ដុំ​សុដន់ ហាក់ដូចជា​កើនឡើង ឬ​ការផ្លាស់ប្តូរ​ផ្សេងទៀត អ្នក​គួរ​ធ្វើការ​ណាត់ជួប ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់​៕

 

Leave a Reply

(*) Required, Your email will not be published