ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​អ្នក​ម្នាង រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ព្រៃនប់​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​អ្នក​ម្នាង អ៊ុក ផល្លា ព្រមទាំង​មនុស្ស​៥​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ ត្រូវ​សង្គ្រោះ​ភ្លាមៗ ខណៈដែល​ព្រះអង្គ​កំពុង​យាង​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃ​ណ​ប់ ខេត្ដ​ព្រះសីហនុ​។​

​ប្រភពព័ត៌មាន​បឋម​ពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​រថយន្ត​ម៉ាក HIGHLANDER មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-9667 បើកបរ​ដោយ​ឈ្មោះ វ៉ុល សារ៉េត ភេទ ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះសីហនុ ដឹក​ភ្ញៀវ​ចំនួន​៤​នាក់ (​ស្រី​១​នាក់​) បើកបរ​ក្នុង​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​ក៏​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​នឹង​រថយន្ត​១​គ្រឿង​ម៉ាក BMW ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋសភា​5 2-090 ជិះ​គ្នា​ចំនួន​៣​នាក់​ស្រី ១​នាក់ រថយន្ត​របស់​សម្តេច​ក្រុមព្រះ ក្នុងទិសដៅ​ផ្ទុយគ្នា​។​

​ប្រភពពី​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បន្តថា អ្នក​ម្នាង អ៊ុក ផល្លារ រងរបួស​ធ្ងន់​បែក​ឈាម​ក្នុង​ពោះ​ត្រូវ​បញ្ជូនទៅ​ភ្នំពេញ តាម​យន្តហោះ ចំណែក​សម្តេចក្រុមព្រះ​បាន​បញ្ជូនមក​គ្លី​និ​ច សេ​តេ ដោយមាន​របួសធ្ងន់​ជើង​ទាំងសងខាង និង​ហូរឈាម​តាម​ត្រចៀក​ទាំងសងខាង ពេទ្យ​ថា នឹង​បញ្ជូន​សម្តេចក្រុមព្រះ​ទៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ តាម​យន្តហោះ​អេ​ឡេ​កូ​ចំនួន​២ ចុះ​នៅ​សណ្ឋាគារ​សុខា​១ និង​ចុះ​នៅ​មន្ទី​ពេទ្យ​ចំការចេក​១​។ ចំណែក​អ្នកបើកបរ​រថយន្ត តាក់ស៊ី កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​។​

​បច្ចុប្បន្ន​សមត្ថកិច្ច ជំនាញ​កំពុង​ចាត់ចែង យក​រថយន្ត​ចេញពី​កន្លែងកើតហេតុ កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​។​

​សូមបញ្ជាក់ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន​សម្តេចក្រុមព្រះ ក៏​ធ្លាប់បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះ​ផងដែរ ហើយ​កាលនោះ​អ្នក​ម្នាង ផល្លា ក៏​រងរបួស​ធ្ងន់​បែបនេះ​ផងដែរ​៕

    

 

Leave a Reply

(*) Required, Your email will not be published