លោក អ៊ូ ពៅ អធិការរង​​ខណ្ឌ៧មករា ទំនើងឃោរឃៅ មានអំណាច វាយ​អតីតចៅសង្កាត់ពន្សាំង និងប្តី តាមអំពើចិត្ត គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ លោក អ៊ូ ពៅ អធិការរង​ទទួលបន្ទុក​អន្ដោប្រវេសន៍​ប្រចាំ​ខណ្ឌ៧មករា បាន​ប្រើ​ហឹ​ង្សា​ទៅលើ​ប្ដី​ប្រពន្ធ២នាក់ នៅក្នុង​សង្កា​ត់ព​ន្សាំ​ង បណ្ដាលឱ្យ​រងរបួស ហើយ​ប្ដី​ប្រពន្ធ​ទាំង២នាក់ បានដាក់​ពាក្យបណ្ដឹង ​នៅ​ប៉ុស្ដិ៍នគរបាល​ព​ន្សាំ​ង​រួច ក៏​បន្ដ​ដើរ​ដាក់​ពាក្យបណ្ដឹង​បន្ដទៀត​ដើម្បី​រក​យុត្ដិធម៌ ។ ដោយសារ​លោក អ៊ូ ពៅ គាត់​បាន​ប្រាប់ថា ទៅប្ដឹង​ដល់​ណា ប្ដឹងទៅ​គាត់​អត់​ខ្លាច​ទេ ដោយសារគាត់អាង អំណាចថ្នាក់លើគាត់ចាំការពារ។

យោងតាមពាក្យរបស់លោក សេត សឹម ជាប្តី និងលោកស្រី ឌី សារៀម អតីត ចៅសង្កាត់ពន្សាំង ជាប្រពន្ធ​បានប្តឹង​ឈ្មោះ លោក អ៊ូ ពៅ ភេទប្រុស អាយុប្រហែល ៤១ឆ្នាំ មុខរបរ​ជាអធិការរងខណ្ឌ៧មករា ទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ពន្សាំង ខណ្ឌព្រែកព្នៅ ដោយចោទប្រកាន់ឈ្មោះ អ៊ូ ពៅ ថាបាន​វាយពួកខ្លួនបណ្តាលឲ្យត្រូវក្បាល និងដងខ្លួន​រងរបួសហើម។

ពាក្យបណ្តឹងបាន​បញ្ជាក់ថា នៅមុនពេលកើតហេតុ ម៉ោងប្រមាណជាជាង​១០ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ជនរងគ្រោះ ឈ្មោះ សេត សឹម និងឈ្មោះ ឌី សារៀម បានទៅសាលាសង្កាត់ពន្សាំង ដោះស្រាយរឿង​ឈ្មោះ យី សុខជា ពាក់ព័ន្ធ​រឿង​លុយកម្រៃជើងសារ ទិញលក់ដីធ្លី​របស់ជនរងគ្រោះ។​

ខណៈដែលជនរងគ្រោះ និងឈ្មោះ យី សុខជា កំពុងតែដោះស្រាយគ្នា​ស្រាប់តែឈ្មោះ អ៊ូ ពៅ ជាអ្នកស្គាល់គ្នាជាមួយឈ្មោះ យី សុខជា ដែលមិនមានជាប់ពាក់ព័ន្ធ ក្នុងរឿងនោះសោះ​ បានដើរចូលទៅក្នុងបន្ទប់ ហើយគំរាមកំហែង​ជនរងគ្រោះ ទើបជនរងគ្រោះ​បានយកទូរស័ព្ទថត​រូបឈ្មោះ អ៊ូ ពៅ ក៏ត្រូវឈ្មោះ អ៊ូ ពៅ វាយធ្វើបាប ពួកគាត់នៅមុខអាជ្ញាធរមានសមត្ថកិច្ចតែម្តង។

មហាជនរង់ចាំ ករណី លោក អ៊ូ ពៅ អធិការរង​ទទួលបន្ទុក​អន្ដោប្រវេសន៍​ប្រចាំ​ខណ្ឌ៧មករា  យកអំណាចជាអធិការរងដើរគំរាមកំហែងពលរដ្ឋ និងវាយ ដំ​ពលរដ្ឋមិនញញើតច្បាប់ បែបនេះបាននៅឡើយទេ តើថ្នាក់លើមានចំណាត់ការបែបណា ឬមួយទុកអោយជនល្មើស មានតួនាទីអធិកាខណ្ឌ៧មករា វាយធ្វើបាបពលរដ្ខតាមតែអំពើចិត្ត  ៕​

 

Leave a Reply

(*) Required, Your email will not be published