ចាប់បញ្ជូន មន្ត្រីសុរិយោដីខេត្តកណ្តាល បែកថ្នាំម្នាក់ ទៅតុលាការ

, , Leave a comment

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ មិថុនា ២០១៨ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជូនខ្លួនមន្ត្រីសុរិយោដីខេត្តកណ្តាលម្នាក់ ឈ្មោះ លឿង អ័ន ភេទប្រុស អាយុ៣៤ឆ្នាំ ទៅកាន់់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។

គួរបញ្ជាក់ថា លោក លឿង អ័ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបម្រើការងារនៅមន្ទីរសូរិយោដីខេត្តកណ្តាលស្នាក់នៅសង្កាត់បឹងព្រលិតខណ្ឌ៧មករា មធ្យោ បាយ រថយន្តម៉ាកឡិចស៊ីសGS-450ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AL-5422។ ត្រូវបានកម្លាំងសមត្ថកិច្ចន គរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន នៅលើស្ពានជ្រោយចង្វារ កាលពីវេលាម៉ោង៣ និង៣០នាទីយប់ ថ្ងៃទី១០ មិថុនា ២០១៨។ខណៈមន្ត្រីសូរិយោដីម្នាក់នោះ ប្រើប្រាស់គ្រឿងញៀន ហួសកម្រិត(បែកថ្នាំ) បើកទ្វាររថយន្ត រត់ឆ្លេឆ្លាពេញស្ពានជ្រោយចង្វា និងបម្រុងលោតទឹក ពីលើស្ពាននោះទៀតផង តែត្រូវបានកម្លាំង នគរបាលប្រចាំការទីនោះ ឃើញទាន់ ហើយក៏ឃាត់ខ្លួន យកទៅសាកសួរ ព្រមទាំងពិនិត្យទឹកនោម បានរកឃើញមានសារធាតុញៀនផ្ទុកក្នុងខ្លួន ក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

 

Leave a Reply

(*) Required, Your email will not be published