លោក ណុប ណាក់ ហៅ (ណាក់ក្បាលធំ) ចេញមុខរត់ការឲ្យឈ្មួញដឹកឈើ ប្តូររូបភាព ពីប្រើឡានយីឌុបធ្វើជាមធ្យោបាយឆ្លងទៅវៀតណាម តាមច្រកអូរយ៉ាដាវ មកប្រើរថយន្តសាំយ៉ុងវិញ

, , Leave a comment

ខេត្តរតនគិរី ៖ លោក ណុប ណាក់ ហៅ (​ណាក់​ក្បាល​ធំ​) បាន​នឹង​កំពុងមាន​ឈ្មោះជា​ជន​ដ៏​មាន​ឥទ្ធិពល​ នៃ​ជំនួញ​ឈើខុសច្បាប់ ​ក្នុង​ខេត្តរតនគិរី សម្រាប់​សកម្មភាព ដឹកជញ្ជូន​ឆ្លងទៅ​វៀតណាម ​តាម​ច្រក​អូ​រយ៉ា​ដាវ ប្រកបដោយ​ប្រសិទ្ធភាព ចំពោះ​ការងា រ​ជា​អ្នក​ចំណាយលុយ​រត់ការ ឲ្យ​ឈ្មួញ​ឈើ​ធំ​ នៅ​ខេត្ត​នេះ​។​

គេ​បាន​លួច​ទម្លាយ​ថា លោក ណុប ណាក់ ហៅ (​ណាក់​ក្បាល​ធំ​) រត់ការ​ផ្លូវ​សម្រាប់​ឲ្យ​ឈ្មួញ​ដឹកឈើ​គឺមាន​ប្រសិទ្ធភាព​បំផុត សមត្ថកិច្ច អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ និង​សមត្ថកិច្ច​គ្រប់គ្រង ​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ មាន​ទំនុកចិត្ត ខណៈ ​មាន​ច​រិ​ក​ឆ្លាត​វាងវៃ​ ដោយ​ប្រើ​យុទ្ធសាស្ត្រ​របៀប​ថា (​បើ​ចង់​រកស៊ីត្រូវ​ចេះ ​រកស៊ី​)ស្គាល់​ខ្ពស់​ទាបដំបូលគ្រប់​កាលៈទេសៈ សូម្បីតែ​ឈ្មួញ​ខាង​ភាគី វៀតណាម​ ក៏​ទុកចិត្ត​ទម្លាក់​លុយ​ឲ្យ​យកមក​ចាត់ចែង​ទៀតផង​។

ក្នុងនោះ​គាត់​ ធានា​ចេញមុខ​រត់ការ​ផ្លូវ ​សម្រាប់​ឲ្យ​ឡាន​យី​ឌុប​ដឹកឈើ​ឆ្លងទៅ​វៀតណាម ​តាម​ច្រក​អូរ​យ៉ា​ដាវ បាន​ជោគជ័យ​រាប់សិប​ឆ្នាំ មកទល់​បច្ចុប្បន្ន​ដោយសាររដូវវស្សាភ្លៀងធ្លាក់ខ្លាំង មានរន្ទះបាញ់ក្តុងក្ឌាំង លោក ណុប ណាក់ ហៅ (ណាក់ក្បាលធំ) បានប្តូររូបភាព ពីរត់ការឡានយីឌុប ដឹកឈើឆ្លងទៅ វៀតណាម គឺឡានដឹកឈើ តាមរថយន្តសាំយ៉ុង ១ថ្ងៃរាប់រយ គ្រឿងទៅវិញ។​

ដោយឡែក​ក្រុម​ឈ្មួញ​ដែល​ប្រមូល​ទិញ​ឈើ​យកទៅ​លាក់ទុក​តាម​ព្រៃតាម​ចំការ​ ដូងប្រេង​ជាដើម​គឺលោក ណុប ណាក់ ហៅ(​ណាក់​ក្បាល​ធំ​)មិន​ទទួលស្គាល់ ទោះ ជា​កំពុង​លើកដាក់​ឡាន លាក់ទុក​អ្វី​ក៏ដោយនិយាយ​រួម​ ធានា​តែ​ឈើ​លើកដាក់​ឡាន​រួចរាល់ ​និង​មាន​គ្រប​តង់​ រួចជាស្រេច​តែប៉ុណ្ណោះ​។​

ឈ្មួញ​ខ្លះ​បាន​បង្ហើប​ថា ជាក់ស្តែង​ឈ្មួញ​ឈ្មោះ នូ ឈ្មោះ (​អា​ក្អូ​ន​) កូនលោក សាន ច​យ ជាដើម សុទ្ធតែជា​អ្នកប្រមូល​ទិញ​ ឈើ​ខុសច្បាប់ ហើយ​សហការ​ជា មួយ​ឧកញ៉ា​ម្នាក់​ យក​ឈើ​ទៅ​លាក់ទុក​ នៅ​ចំការ​ដូងប្រេង ស្រុក​លំផាត់​នៃ​ក្រុមហ៊ុន អេស ខេ ទើប​ស្ទួ​ច​ដាក់​ឡាន​យី​ឌុប ប្រគល់​ឲ្យ​លោក ណុប ណាក់ ហៅ (​ណាក់​ក្បាល​ធំ​)។ហើយឈ្មួញជនជាតិវៀតណាម ឈ្មោះ ទូ ឈ្មោះ ម៉ុច បានដឹកជញ្ជូនឈើពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង មកស្តុកនៅស្រែពក ខេត្តរតនគីរី មួយយប់មិនតិច១០០គ្រឿង ដឹកជញ្ជូនបន្តទៅវៀតណាមប្រគល់ឲ្យលោក ណុប ណាក់ ហៅ (ណាក់ក្បាលធំ) ប្រើស្បែកប៉េអឹមខេត្តរតនគីរី រត់​ផ្លូវ​ដើម្បី​ ដឹកឆ្លងទៅ​វៀតណាម​ តាម​ច្រក​អូ​រយ៉ា​ដាវ ប្រកប ដោយ​ប្រសិទ្ធភាព ។​

ប្រភព​មិន​ចាត់ទុកជា​ផ្លូវការ និយាយ​បែប​ដឹង​ផ្ទៃក្នុង​ បាន​រមាស់មាត់​បង្ហើប​ថា ករណី​សេវា​រត់ការ​ដឹកឈើ​បន្តទៀត គឺ​លោក ណុប ណាក់ ហៅ (​ណាក់​ក្បាល​ធំ​) បាន​ទៅយក​លុយ​ពី​ឈ្មួញ​វៀតណាម បាន​ជិត​៣០​ម៉ឺន​ដុល្លារ​ ទៀតហើយ​ថ្មីៗ​នេះ លើ​តំលៃ​ជាង​៥០​ម៉ឺន​ដុល្លារ​..?

ករណីនេះ​បើ​ស្តាប់​លេងៗ​ដូចជា​ទំនង​ពិត​ខ្លះ​ដែរ ព្រោះ​អ្នកណា​មិនដឹង អ្នកណា​មិន​ខ្លាច មិន​ទទួលស្គាល់ថា លោក ណុប ណាក់ ហៅ (​ណាក់​ក្បាល​ធំ​)ជាមន្ត្រី ប៉េអឹម ខេត្តរតនគីរី ជា​មេ​ឈ្មួញ​ឈើ​ធំ និង​ជា​អ្នករត់​ការដឹកឈើ ល្បី​ពេញ​ខេត្តរតនគិរី​នោះ​…?

ពាក់ព័ន្ធ​ករណីនេះអង្គភាព​គេហទំព័រ​យើងខ្ញុំមិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន ទេ​ពីលោក ណុប ណាក់ ហៅ (​ណាក់​ក្បាល​ធំ​) ក្រោយពី​លេចចេញ​ នូវ​ប្រភព ព័ត៌មាន​ខាង​លើ​នេះ​៕

 

 

Leave a Reply

(*) Required, Your email will not be published