ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង ឧកញ៉ា ហូ ចំរើន ពីទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ដ្រី និងលុបឈ្មោះចេញពីក្របខ័ណ្ឌកងទ័ព

, , Leave a comment

 រាជធានី​ភ្នំពេញ ៖ ៖ លោ​ក​​​ឧ​​ត្ត​​​ម​​សេ​នីយ៍​​​ឧក​ញ៉ា​ ហូ​ ​ចំរើ​ន ​ដែ​ល​​កំ​ពុ​ង​​ជា​ប់ឃុំ​​នៅ​​​ពន្ធ​នាគា​រ​​ម​​១​ ហៅ​​ព្រៃ​​​ស ​​ក្រោ​ម​​ប​ទ​​គ​ម្រា​ម​​ជិវិ​ត​​(​​បា​ញ់​​សេ​រី​​)​ ត្រូ​វ​បាន​​​ព្រះម​ហាក្ស​ត្រ​ ស​ម្រេ​ច​​បញ្ច​ប់​​ទាំ​ងមុ​ខ​​តំ​ណែង​​ជាទី​​ប្រឹក្សា​​ផ្ទា​ល់​​ សម្ដេ​ច​​តេ​​ជោ​ ហ៊ុ​ន ​សែ​ន ​នា​យក​រ​ដ្ឋម​ន្រ្តី ​​​​​​​និ​ង​​​ថែម​ទាំ​ង​​លុប​ឈ្មោះ​​ចេ​ញពី​​​ក្រប​ខ័ណ្ឌ​ នៃ​​​កង​យោធ​ពល​​​ខេម​រភូ​មិន្ទ​ តែ​​មិ​នឃើ​ញ​​កា​រ​​លុប​​​គោ​​រម្យ​​ងា​រ​​ឧក​ញ៉ា​​នៅ​ឡើយ​ទេ​។

​យោង​តាម​​​ព្រះរា​ជក្រឹ​ត្យ​​រប​ស់​​ព្រះម​ហា​ក្សត្រ​ ចុះ​ហត្ថ​លេ​ខា​​ចម្លង​​​ដោយ​​លោ​ក ស​យ​ សុ​ខា​ អ​គ្គ​លេខា​ធិ​​កា​រ​​រាជ​រដ្ឋា​ភិបា​ល ​កា​លពី​​ថ្ងៃ​ទី​​២​៣​ ខែ​ឧស​ភា​ ឆ្នាំ​​២​០​១៨​បា​ន​​ឲ្យ​​ដឹ​ងថា​ “​​​មាត្រា​​១​ ​៖ ​បញ្ច​ប់​​មុ​ខតំ​ណែង​​ឯ​កឧ​ត្ត​ម ​ហូ ​ចំរើ​ន​ ពី​​ទី​ប្រឹក្សា​​​ ផ្ទាល់​​ស​ម្ដេច​​អ​គ្គ​មហា​សេនា​បតី​​​តេ​​ជោ ​ហ៊ុ​ន ​សែន​ នា​យក​រដ្ឋ​ម​ន្ត្រី នៃ​​​ព្រះរា​ជាណា​ចក្រ​​ក​ម្ពុ​ជា ​មាន​​ឋា​នៈ​​ស្មើ​​រដ្ឋ​លេ​ខាធិ​ការ​​”​ និ​ង​ “​​មា​ត្រា​​២​ ៖​ លុ​ប​ឈ្មោះ ​ឯក​ឧត្ត​ម​ ឧ​​ត្ត​​​ម​​សេនី​យ៍​​ឯ​ក ​ហូ ​ចំរើ​ន ​អ​ត្តលេ​ខ ​០០​២៩​៥​៨ ​នាយ​ទា​ហាន​​ថ្នា​ក់​​ឧ​​ត្ត​​ម​​សេ​នី​យ៍ ​នៃ​​កង​យោ​ធព​ល​​ខេម​រ​ភូមិ​ន្ទ ​ចេ​ញពី​​ក្រ​បខ័​ណ្ឌ​​នៃ​​ក​ងយោ​ធព​ល​​ខេ​មរ​ភូមិ​ន្ទ​​”​​។​​

 

Leave a Reply

(*) Required, Your email will not be published