ធ្លាយរឿងពុករលួយ លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកខេត្តរតនគិរី លោកលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ចាត់វិធានការទប់ស្កាត់ផង

, , Leave a comment

ខេត្តរតនគិរី ៖ មន្ត្រី​មួយចំនួន​ដែល​បម្រើ​ការងារ​នៅ​មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី  បាន​ឲ្យ​ដឹងថា​ បច្ចុប្បន្ន​លោក ចាន់ ប៊ុនធឿន ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី និង​បក្ខពួក​កំពុង​ឃុប ឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ​ផ្ទាល់ខ្លួន​ យ៉ាង​សុខ​ស្រួល​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក​ លឹម គានហោ ដែលជា​រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹកនិង​ឧតុនិយម​ ក៏ដូចជាលោក លោក ចាន់ យុ​ត្ថា អគ្គាធិការ និង​ជានា​យក​ខុទ្ទកាល័យ ដែល​ជា​មនុស្ស  ជំនិត ឬ​ជា​ដៃស្តាំ​លោក លឹម គានហោ ចាត់វិធានការ​ទប់ស្កាត់ ​អំពើពុករលួយ​របស់លោក ចាន់ ប៊ុនធឿន ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ខ្លះ​ផង​។

ប្រភព បានឱ្យដឹងថា រយះពេលជិត២ឆ្នាំដែលលោក ចាន់ ប៊ុនធឿន ត្រូវបានតែងតាំងជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី មកនោះ ពេលនេះត្រូវបានមន្ត្រីម្នាក់ទម្លាយឱ្យដឹងថា គ្រាន់តែនៅឆ្នាំ២០១៧ គឺលោកប្រធានមន្ទីរ ចាន់ ប៊ុនធឿន អាចរកលុយចូលហោប៉ាវខ្លួនបានមិនតិចជាង ៤០០លានរៀល ឬ ស្មើរ១០ម៉ឺនដុល្លា តាមរយះកិបកេង ការចំណាយថវិកានៅក្នុងមន្ទីរ ដែលក្នុងនោះមានដូចជាការចំណាយផ្នែករដ្ឋបាល ប្រេងសំរាប់ចាក់រថយន្តចុះបំពេញការងារ ការចំណាយលើជួសជុលអាគារមន្ទីរ ការថែទាំធារាសាស្រ្ត ជាពិសេសប្រេងសម្រាប់ជួយសូមទឹកអន្តរាគមន៏ សង្គ្រោះស្រូវ ផលដាំណាំ ពលរដ្ឋ និងបូមទឹកកន្លែងជនលិច ។ល។ ដោយសឹងគ្រប់ការចំណាយថវិកាមន្ទីរ គឺសុទ្ធតែមានផលប្រយោជន៏ របស់លោកប្រធានមន្ទីរ ចាន់ ប៊ុនធឿន លើកលែង តែការចំណាយមួយចំនួនតូច នៅក្នុងបន្ទុកបុគ្គលឹក និងសោយទូទាត់ក្នុងប្រទេស(បេសកម្ម)ដែលមិនសូវទទួលបានប្រយោជន៏ប្រធានមន្ទីរ ។ដូចជា សម្រាប់ការចំណាយផ្នែកប្រេង និងថវិការដ្ឋបាល ក្នុងជំពួក៦០ គឺត្រូវលោក ចាន់ ប៊ុនធឿន កឹបកេងអស់មិនតិចជាង៣០លានរៀល ការចំណាយ លើផ្នែកថែទាំ និងជួសជុលអាគារមន្ទីរ ការថែទាំនិងជុសជុលធារាសាស្រ្ត ថវិកាជំពូក៦១ ក៏ត្រូវកឹបកេងអស់មិនតិចជា១០០លានរៀល បូករួមនិងកឹបកេង ការ ចំណាយប្រេងអន្តរាគមន៏មួយផ្នែកធំសឹងទាំងអស់ លើថវិកាចំណាយសរុប ជាង៣១៨លានរៀលដែលផ្គត់ផ្គង ដោយក្រុមហ៊ុនជីហ្វូលខនស្ត្រាក់សិន ខូអិល ធីឌី ទៅតាមកិច្ចសន្យាលេខ៧៥០០សហវ.អលសាចុះថ្ងៃទី១០ខែសីហាឆ្នាំ២០១៧ ស្តីពីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់អន្តរាគមន៍បូមទឹកនោះ។

សម្រាប់ឆ្នាំ២០១៨ លោកប្រធានមន្ទីរ លោក ចាន់ ប៊ុនធឿន បន្តស្វែងរកផល ប្រយោជន៏ តាមទម្លាប់ចាស់ ខណះ ការដំណាយថវិកាមួយចំនួនកំពុងប្រព្រិត្តិបានខ្លះៗ តាមកម្មវិធីចំណាយដែលបានគ្រោងទុក្ខនោះ ឆ្នាំ២០១៨ តាមការអង្កេតណ៏ គឺខ្ទងចំណាយមួយចំនួនមានខ្ទងទឹកប្រាក់មិនខុសពីឆ្នាំចាស់ប៉ុន្នាន់នោះទេ ដូច្នោះពេលនេះលោកប្រធានមន្ទីរ ចាន់ ប៊ុនធឿន កំពុងមានទឹកមាត់ថែមទៀត។

ប្រភពបានបន្តថា កាលពីឆ្នាំចាស់នៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី គឺធ្លាប់ត្រូវបានក្រុមសវនកម្មក្រសួងធនធានទឹក និងឧតុនិយមចុះត្រួតពិនិត្យ ហើយអ្វីនៅដដែល។ ព្រោះក្រុមសវនកម្មទាំងនោះគ្រាន់តែចុះបំពេញកិច្ច និងមិនសូវមានអំណាច ដូចលោក អគ្គនាយកនិងលោកអគ្គារធិការដែលកាន់តំណែងម្នាក់ឯងច្រើនជាងគេ ក្នុងក្រសួងនោះឡើយ។

សូមរំលឹកថា លោក ចាន់ ប៊ុនធឿន ត្រូវបានតែងតាំង ចូលកាន់តំណែងជាប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣ខែ១១ ឆ្នាំ២០១៦ នាសាលាខេត្តរតនគិរី ជំនួសឲ្យលោក យូ ឡា ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់ខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ប៊ុន ហ៊ាន រដ្ឋលេខា ធិការក្រសួងធនធានទឹក និងឧតុនិយម លោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាលខេត្តរតនគិរី។

ករណីខាងលើនេះ គេហទំព័រ  មិនអាចរកការបំភ្លឺពីលោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បាននៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published