បែកធ្លាយវីដេអូ(វីដេអូ) សកម្មភាពបក្ខពួកមន្ត្រីនគរបាលទំនើងវាយទាត់ធាក់ជនរងគ្រោះម្នាក់យ៉ាងសាហាវនៅក្នុងបន្ទប់ធ្វើការ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ នៅក្នុងឃ្លិបវីដេអូមួយ ដែលត្រូវបានគេចែកចាយ និងបង្ហោះនៅតាមបណ្តាញសង្គម Facebook បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់មន្រ្តីនគរបាលទំនើង ម្នាក់ទៀត ដែលទំនងជាបក្ខពួករបស់នគរបាលឈ្មោះ សុន ពិសាល បានទាត់ធាក់ទៅលើជនរងគ្រោះម្នាក់នៅក្នុងបន្ទប់ធ្វើការតែម្តងប៉ុន្តែមិនដឹងថា ជនរងគ្រោះនោះបង្កបញ្ហា និងប្រព្រឹត្តបទល្មើស អ្វីនោះឡើយ។

ខណៈសមត្ថកិច្ចកំពុង តាមចាប់ខ្លួននោះ ឃ្លិបវីដេអូស្ដី ពីសកម្មភាពបក្ខពួកមន្ត្រីនគរបាលទំនើងខាងលើ ធ្វើទារុណកម្មវាយទាត់ធាក់ ទៅលើជនរងគ្រោះយ៉ាងសាហាវ នៅក្នុងបន្ទប់ធ្វើការ ដោយដៃមានកាន់កាំភ្លើងខ្លីទៀតនោះ ត្រូវបានបែកធ្លាយជាសាធារណៈ កាន់តែធ្វើអោយសាធារណជន ដែលមើលឃើញឃ្លិបវីដេអូនេះនាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំង និងទាមទារអោយសមត្ថកិច្ចតាម ចាប់ខ្លួនយកមកផ្តន្ទាទោសជាបន្ទាន់ផងដែរ។

សម្រាប់នគរបាលទំនើង សុន ពិសាល ដែលបានវាយជនស៊ីវិល ឲ្យបែកមុខបែកមាត់យ៉ាងដំណំនោះ ត្រូវបានលោក តុប ឈុនហេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន នៅពន្ធនាគារ ជាបណ្តោះអាសន្ន ចោទប្រកាន់ពីបទ «ប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស» នៃក្រមព្រហ្មទណ្ឌ។។ ដោយឡែក បក្ខពួករបស់មន្រ្តីនគរបាលទំនើងរូបនេះ ក៏បាននិងកំពុង រត់គេចខ្លួនផងដែរ ប៉ុន្តែកម្លាំងសមត្ថកិច្ច ក៏កំពុងតាមចាប់យកមកផ្តន្ទាទោសអោយខាងតែបាន៕

Posted by Chenda Maxis Aktel on Sunday, 27 May 2018

 

 

Leave a Reply

(*) Required, Your email will not be published