គម្រោង​តែងតាំង​អ្នកស្រី វ៉ា រ៉ាវី ជា​ប្រធាន​មន្ទីរ​ធម្មការ​ខេត្តកោះកុង កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​

, , Leave a comment

​​ខេត្ត​កោះកុង ៖ ថ្មីៗ​នេះ​មន្ត្រីរាជការ​ នៅក្នុង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកោះកុង បាន​អំពាវនាវ​ឲ្យ​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ធ្វើយ៉ាងណា​ ​កុំ​ឲ្យ​មានការ​តែង តាំង​អ្នកស្រី វ៉ា រ៉ាវី ជា​ប្រធាន​មន្ទីរ​ធម្មការ​ខេត្តកោះកុង​។ ការអំពាវនាវ​បែបនេះ​បាន​កើតមាន ​ក្រោយពេល​លេច​ឮថា​ អ្នកស្រី វ៉ា រ៉ាវី ដែល​បច្ចុប្បន្ន​ជា​ប្រធានស្ដីទី​នៃ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកោះកុង អាច​នឹងត្រូវ​តែងតាំង​ជា​ប្រធាន​មន្ទីរ​ជំនួស​ឪពុក​របស់ខ្លួន​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ដូច្នេះ​លោក ហ៊ឹម ឆែម ដែលជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​តែងតាំង​អ្នកស្រី វ៉ា រ៉ាវី ជា​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកោះកុង បន្តវេន​ ពី​ឪពុក​របស់ខ្លួន​នោះទេ ​ព្រោះ​ជា​រឿង​ខ្សែស្រឡាយ​និយម​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​។

តាម​ប្រភពពី​មន្ត្រី​ នៅក្នុង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកោះកុង ភាគច្រើន​បាន​ឲ្យ​ដឹងថា ក្នុង​តំណែង​ជា​ប្រធានស្ដីទី ​នៃ​មន្ទីរ​ធម្មការ​ខេត្តកោះកុង មួយ រយៈ​ កន្លងទៅនេះ​គឺ​អ្នកស្រី វ៉ា រ៉ាវី ប្រើ​អំណាច​ធ្វើ​អ្វីៗ ​ស្រេច​តែ​អំពើ​ចិត្ត​។ ជាងនេះទៅទៀត​អ្នកស្រី វ៉ា រ៉ាវី បានបង្ហាញ​នឹង​ចរិត​ក្រអឺតក្រទម​ យ៉ាងខ្លាំង​ហើយ​ឃុបឃិត​ជាមួយ​ បក្ខពួក​មួយ​ក្ដាប់​តូច​ ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​អំពើ​ចិត្ត ដូច្នេះ​យក​ថវិកា ​សម្រាប់​ចំណាយ​ទៅលើ​ការទិញ​សម្ភារៈប្រើប្រាស់​ក្នុង​មន្ទីរ ទៅ​ចាយវាយ​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​។

ប្រភព​ដែល​ស្និទ្ធ​នឹង​អ្នកស្រី វ៉ា រ៉ាវី បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​កន្លងទៅនេះ​អ្នកស្រី វ៉ា រ៉ាវី ធ្វើ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង ​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកោះកុង យ៉ាង​ពេញបន្ទុក​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង បាន​រិះគន់ថា ប្រសិនបើ​មានការ​តែងតាំង​អ្នកស្រី វ៉ា រ៉ាវី ជា​ប្រធាន​មន្ទីរ​ជំនួស​លោក ដួង សាវឿន ដែលជា​ឪពុក​របស់ខ្លួន​នោះ​មានន័យថា តំណែង​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកោះកុង គឺជា​តំណែង​ត​ត្រកូល​។

ដោយហេតុថា លោក ដួង សាវឿន បាន​គ្រប់គ្រង​តំណែង​ជា​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកោះកុង អស់​រយៈពេល​ជាង​៣០​ឆ្នាំ ហើយ​ក្រោយពេល​លោក ដួង សាវឿន ចូលនិវត្តន៍​ គឺ​អ្នកស្រី វ៉ា រ៉ាវី ដែលជា​កូន​ទទួលបាន​តំណែង​ជា​ប្រធានស្ដីទី​នៃ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកោះកុង យ៉ាង​គឃ្លើន​។

គួរបញ្ជាក់ថា មេដឹក​​​​​នាំ​សាសនា​ធំៗ​ចំនួ​​​​​​​​​ន​៣ ក្នុង​ខេត្ត​​​​​​​​​​កោះកុង បាន​ចុះហ​​​​​​​​​​​ត្ថលេខា និង​បោះ​​​​​​​​​​​ត្រា​លើ​​​​​​​​​​​​លិខិត​រួម​​​​​​​​​​​​​​​​​​​​​​គ្នា​ផ្ញើរ​ជូន​ថ្នាក់ដឹកនាំ​​​​​​​​​​​​​​​​​​​ខេត្តកោះកុង បដិសេធ​មិ​​​​​​​​​​​ន​ទទួលស្គាល់​​​​​​​​​​​​លោកស្រី វ៉ា​​​​​​​​​​​រ៉ាវី ធ្វើជា​ប្រធាន​​​​​​​​​​​​មន្ទីរ ប្រសិន​​​​​​​​​​​​បើ​មា​​​​​​​​​​​​​​​​​​​​​​​​​​​​នការ​តែងតាំង​​​​​​​​​​​នាពេល​ខា​​​​​​​​​​​​​​​ងមុខនេះ​។​

​មេដឹកនាំ​សាស​​​​​​​​​​នា​ធំៗ ​ចំនួន​៣​​​​​​​​​​​​​​​​​​​ ក្នុង​ខេត្តកោះកុង ដែល​​​​​​​​​​​មាន ​ព្រះ​តេជគុ​​​​​​​​​​​​ណ ហេង សំបូ​​​​​​​​​​​​រ មេគុណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្តកោះកុង លោក ហួរ សារឿន​​​​​​​​​​ តំណាង​គ្រិះ​​​​​​​​​​​​សាសនា​ប្រ​​​​​​​​​​​​​​ចាំ​ខេត្តកោះ​​​​​​​​​​​​​​​​​​​​​​​​​កុងលោកវណ្ណ​សាលីគ​ណះ​អ៊ី​មាំ​ខេត្ត​​កោះកុង ​​​​​​​​​​​​​​​​​​​​​បាននាំគ្នា​ចុហត្ថលេខា និង​បោះ​​​​​​​​​​​ត្រា​ លើ​​​​​​​​​​​លិខិត​រួម​​​​​​​​​​​គ្នា​ ផ្ញើរ​ជូន​​​​​​​​​​​​​ថ្នាក់ដឹក​​​​​​​​​​​​​​​​​​​​​នាំ ​ខេត្តកោះកុ​​​​​​​​​​ង រួមមានឯ​​​​​​​​​​​ក​ ឩ​ត្ត​ម ប៊ុ​​​​​​​​​​​​​​​​​​​​​​​​​ន លើ​ត ប្រធាន​គណៈបក្ស​​​​​​​​​​​​​​​​​​ខេត្តកោះ​​​​​​​​​​កុង ឯក​ឩ​​​​​​​​​​​​ត្ត​ម កាយ សំ​​​​​​​​​​​​​រួម ប្រធាន​ក្រុ​​​​​​​​​​​មប្រឹក្សា​ខេ​​​​​​​​​​​​ត្តកោះកុង ​​​​​​​​​​​​លោក ជំទា​​​​​​​​​​​​​​​​​​​វ មិថុនា ​​​​​​​​​​​​​​​​​​​​​​​​​ភូ​ថង អភិបាល​នៃ​​​​​​​​​​​​គណៈ​អភិបា​​​​​​​​​​​​ល​ខេត្តកោះ​​​​​​​​​​​​​​កុង ដោយ​សំណើ​​​​​​​​​​​រ​បដិសេធ ​មិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន​ទទួលស្គា​​​​​​​​​​​​​​​ល់​លោកស្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​វ៉ា រ៉ាវី ដែល​បច្ចុប្បន្ន​កំពុងកាន់​តំណែង​ជា​ប្រ​​​​​​​​​​​ធាន​មន្ទីរ​ស្តីទី​នៃ​​​​​​​​​​​​មន្ទីរ​ធ​​​​​​​​​​ម្មកា​​​​​​​​​​​​​​​​​​​​រ​និង​សា​​​​​​​​​​​ស​​​​​​​​​​​​​នា​ខេត្ត​​​​​​​​​​​​​​​​​​​​​​​​​កោះ​​​​​​​​​​​កុង មិ​​​​​​​​​​​​​​​​​​​​​​​នអោ​​​​​​​​​​​​​​​​​​​​​​​​យ​ធ្វើជា​ប្រធាន​​​​​​​​​​​​​​​​​​​មន្ទីរ​នោះឡើយ ប្រសិនបើ​​​​​​​​​​​​​មាន កា​​​​​​​​​​​រ​តែងតាំង​​​​​​​​​​នាពេល​ខា​​​​​ងមុខនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

 

Leave a Reply

(*) Required, Your email will not be published