លោកឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម បាញ់រះនៅមុខក្លឹបកំសាន្ត EPIC ជិតស្ថានទូតរូស្ស៊ីបានបង្កអោយមានការភ្ញាក់ផ្អើល ទាំងកណ្តាលរាត្រី

, , Leave a comment

រាជធានីភ្នំពេញ ៖ មាន​ករណី​ផ្ទុះអាវុធ​មួយ បាន​កើតឡើង​កណ្ដាលរាត្រី ថ្ងៃ​ចន្ទ ៧កើតខែជេស្ឋឆ្នាំចសំរឹទ្ធិស័កព.ស.២៥៦២ត្រូវ​នឹង​ថ្ងៃទី២១ខែឧសភាឆ្នាំ២០១៨ នៅ​ចំណ​ច​ក្លិប​កម្សាន្ត​មួយកន្លែង ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​ឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម នាយទាហានជាន់ខ្ពស់​នៅ ង៧០ ទើប​មកពី​ប្រទេស​បារាំងថ្មីៗនេះ។

លោក ផែង វណ្ណៈ បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ផេ​ក​របស់លោក ប្រាប់​ពី​ករណី​ផ្ទុះអាវុធ​មួយ ដែល​លោក​បាន​រៀបរាប់ថា ”ផូង ផូង ផូង គឺជា​ស្នូរ​កាំភ្លើង ​របស់​ឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម នាយទាហានជាន់ខ្ពស់​នៅ ង.៧។ ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះអាវុធ​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឆ្លើយថា មិន​បានដឹង​នោះទេ រង់ចាំ​ស្រាវជ្រាវ​សិន។

​ប្រភពបានអោយដឹងថាអ្នកបាញ់​នៅមុខក្លឹបកំសាន្តEPICគឺជា​ឧត្ដម​សេនីយ៍​ ម៉ៅ​ ឧត្ដម​ ជិះរថយន្តម៉ាក​ Alphard ពណ៌ស​ ស្លាកលេខរដ្ឋ ។​ ការបាញ់នេះ គឺមិនមានអ្នកណាហ៊ានចេញមុខតតាំងនោះទេ។ បន្ទាប់ពីបាញ់បង្កអោយភ្ញាក់ផ្អើលឧត្តមសេនីយ៍រូបនេះ បានជិះរថយន្តគេចខ្លួនបាត់។

គួរ​បញ្ជាក់ថា ចន្លោះ​ពី​ខែមេសា ដល់​ខែឧសភា ឆ្នាំ២០១៨ នេះ នាយទាហាន​ថ្នាក់ឧត្ដម​សេនីយ៍ និង​នាយ​នគរបាល​ជាន់ខ្ពស់​ថ្នាក់ឧត្ដម​សេនីយ៍ ៣នាក់​ហើយ បាន​ជាប់ពន្ធនាគារ​ដោយ​តែ​ការបាញ់បោះ ក្នុងនោះ​រួមមាន ទី១.ឧត្ដមសេនីយ៍ ប៉ិច តុង​ហេង ម្ចាស់​ខុន​ដូ​នៅ​បឹង​កេងកង៣ ខណ្ឌចំការមន ជាប់ពន្ធនាគារ​ព្រោះ​ដក​កាំភ្លើង​វាយ​អ្នក​រើស​អេដចាយ ទី២.ឧត្ដមសេនីយ៍ទោ ហូ ចំរើន ជាប់ពន្ធនាគារ​ដោយសារតែ​បាញ់​គំរាម​ឪពុកក្មេក និង​ទី៣.ឧត្ដមសេនីយ៍ឯក ហ៊ុន ជា ជាប់ពន្ធនាគារ ព្រោះ​បាញ់បោះ​ក្នុងផ្ទះ។ តើ​លោក​ឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម នាយទាហានជាន់ខ្ពស់​នៅ កងពលតូច ង៧០ រួចខ្លួន ឬ​យ៉ាងណា?៕

 

 

Leave a Reply

(*) Required, Your email will not be published