រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៣កន្លះទៀបភ្លឺថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ចំណុចរង្វង់មូល ជ្រោយចង្វារខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។រថយន្តស៊េរីទំនើបម៉ាកអូឌី បើកបរក្នុងល្បឿនដូចហោះបុកស្លាកប៉ាណូបាក់ដល់ដីរួច ក្រឡាប់ផ្ងារជើងទ្រមេឃ បណ្តាលអោយស្លាប់ម្នាក់ និង ២នាក់ទៀតរងរបួសធ្ងន់។
យោងតាមប្រភពពីកន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេល កើតហេតុ គេឃើញបុរសម្នាក់រួមដំណើរ និងមិត្តភកិ្តពីរនាក់បើក រថយន្តស៊េរីទំនើបម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9229 បានធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ 6A ក្នុងទិសដៅពីកើតទៅ លិចក្នុងល្បឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាង លើបានរេចង្កូតទៅបុកសួន ចែកផ្លូវហើយហោះទៅបុកស្លាកប៉ាណូបាក់ដល់ដីរួច ក្រឡាប់ផ្ងារជើងទ្រមេឃ ហើយឆេះផ្សែងហុយ ទ្រលោម ។ ចំណែកអ្នកជិះក្នុងរថយន្ត ត្រូវបានបងប្អូនប្រជាពរដ្ឋ ជួយវាយកញ្ចក់បំបែក យកអ្នកបើកបរឈ្មោះ សយ សាន ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិល្អក់ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ទៅសង្គ្រោះ នៅ មន្ទីរពេទ្យកាល់ម៉ែត តែអកុសល់ត្រូវស្លាប់ម្នាក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និង ពីរនាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ទាក់ទងជំនាញមកវាស់វែង យករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកស្នងការ រាជធានីភ្នំពេញរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ។




