សង្ស័យញាណថ្នាំ បើករថយន្ត ចុះស្ពានគីហ្សូណា បុករះរថយន្ត ម៉ូតូ នៅខេត្តកំពង់ចាម

, , Leave a comment

ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ បានធ្វើឲ្យអ្នកដំណើររាប់សិបនាក់ ភ័យឡើងព្រលឹងចុងសក់ និងផ្តួលរត់ចោលម៉ូតូ មិនចង់ទាន់នៅពេលមានរថយន្តធន់ធំមួយគ្រឿង បានដាច់ហ្រ្វាំង ពេលកំពុងបើកចុះ ពី លើស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ហើយមកបុករះ អ្នកកំពុងធ្វើដំណើរបណ្តាលឲ្យមានអ្នករងរបួស២នាក់ និងខូចខាតរថយន្ត ម៉ូតូសរុប៣គ្រឿង។កាលពីព្រលប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលគល់ស្ពាន គីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

យោងតាមរបាយការណ៍របស់ ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត។

មន្ត្រីប៉ូលីសប្រាប់ថាមុនពេលកើតហេតុរថយន្តបង្កហ៊ិនដាយពណ៌សស្លាកលេខ ព្រះសីហនុ 3A-3812 បើកបរដោយឈ្មោះ លី គឹមលន់ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំបើកចុះពីលើស្ពានពីកើតទៅលិច ស្រាប់តែបានដាច់ហ្វ្រាំង ក៏ជ្រុលទៅបុករថយន្តម៉ាកសាំយ៉ុងពណ៌ លឿង ស្លាកលេខភ្នំពេញ2AJ-7749 បើកបរដោយឈ្មោះ ឈាង គឹមហ៊ាង ភេទប្រុសអាយុ៣០ឆ្នាំនៅភូមិអណ្តូងតាពេជ្រឃុំថ្មពួន ស្រុកព្រៃឈ ខេត្តកំពង់ចាម (បើកពីលិចទៅកើត) និងបានជ្រុលទៅបុកម៉ូតូ ហុងដាសេ125 ពណ៌ខ្មៅ ស្លាកលេខស្ទឹងត្រែង 1A-2006 បើកបរដោយឈ្មោះ ញ៉ាន ស៊ីណេត ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិស្លាបក្តិង ឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យរបួសធ្ងន់ និងអ្នកអង្គុយពីក្រោយឈ្មោះ​ ហ៊ន់ គា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា របួសស្រាល និងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ចន សេរី ភេទប្រុស អាយុ២៤ឆ្នាំ ​នៅភូមិត្រពាំងថ្មឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម តែសំណាងល្អគ្មានរបួស។

បើតាមរបាយការណ៍ នៅពេលកម្លាំងសមត្ថកិច្ច ទៅឆែកនៅក្នុងរថយន្តបង្កនោះ ស្រាប់តែបានប្រទះឃើញ មានថ្នាំញៀនចំនួន៣កញ្ចប់ ហើយអ្នកបើករថយន្ត ត្រូវបានឃាត់ខ្លួន ចាត់ការតាមនីតិច្បាប់៕

 

 

Leave a Reply

(*) Required, Your email will not be published