លោក ជាវ តា​យ ​អភិបាល​ខេត្តកំពត មើលមិនឃើញ ប្រធាន​មន្ទីរ​កសិកម្ម​និង​មេ​រដ្ឋបាល​ជលផល​ខេត្តកំពត ប្រមូល​លុយ​តាមរបៀប​ពុករលួយ​

, , Leave a comment

 ខេត្តកំពត ៖ មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពត បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទៅលើ​លោក ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត និង​លោកស សូ​រិន្ទ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត ជាបន្ទាន់​។ ដោយហេតុថា មន្ត្រី​ ២​នាក់​នេះ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ទូក​នេសាទ​របស់​ជនជាតិ​យួន​ចូលមក​ធ្វើ​សកម្មភាព​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ​ នៃ​ខេត្តកំពត យ៉ាង​ពេញបន្ទុក​ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

ចំណែក​លោក ជាវ តា​យ ដែល​ចូលកាន់​តំណែង​ជា​អភិបាល​ខេត្តកំពត ជំនួស​លោក ចាន់ចេស្ដា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត និង​លោក ស សូ​រិន្ទ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​តែម្តង​។

 

តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពត បាន​ឲ្យ​ដឹងថា លោក ចាន់ រិ​ទ្ធ និង​លោក ស សូ​រិន្ទ បាន​ឃុបឃិត​គ្នា​បើកដៃ ​ឲ្យ​ជនជាតិ​យួន ចូលមក​ធ្វើ​សកម្មភាព​នេសាទ​ ប្រើ​ឧបករណ៍​ខុសច្បាប់ ​ក្នុង​ដែនសមុទ្រ​ខ្មែរ​ ច្រើន​ឆ្នាំ​មកហើយ និង​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ផងដែរ​។ ហេតុនេះហើយ​ទើប​ជនជាតិ​យួន​អាច​ ប្រើ​ទូក​ធំៗ​និង​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ ​ចូលមក​នេសាទ​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​ដែនសមុទ្រ​ខ្មែរ​យ៉ាង​មហន្តរាយ​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ជនជាតិ​យួន​ បាន​បង់លុយ ​ឲ្យ​មន្ត្រីនគរបាល​ព្រំ​ដែនទឹក​ក្រោម ​ការគ្រប់គ្រង​របស់លោក ទូច ពលៈ ក៏ដូចជា​បង់លុយ​តាម​ការកំណត់​របស់លោក ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត និង​លោក ស សូ​រិន្ទ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត ទើប​គ្មាន​នរណា​បង្ក្រាប​ពួកគេ​។

ប្រភពពី​ប្រជា​នេសាទ​ខ្មែរ​នៅក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ជនជាតិ​យួន​នៅតែ​អាច​ប្រើប្រាស់​ទូក​ធំៗ​និង​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ក្នុង​ដែនសមុទ្រ​ខេត្តកំពត ហើយ​ជួនកាល​ពួកគេ​ប្រើ​អំពើហិង្សា​លើ​ប្រជា​នេសាទ​ខ្មែរ និង​សម្លាប់​ប្រជា​នេសាទ​ខ្មែរ​យ៉ាង​សាហាវ​ទៀតផង​។ តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ គឺ​លោក ចាន់ រិ​ទ្ធ និង​លោក ស សូ​រិន្ទ អាច​ប្រមូល​លុយ​បាន​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ ហើយ​ប្រហែលជា​មានការ​បែងចែក​ទៅ​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តកំពត ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងកសិកម្ម មួយចំនួន​ផងដែរ​ទើប​ពួកគេ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​តាមច្បាប់​លើ​មន្ត្រី​ពុករលួយ​ដូចជា លោក ចាន់ រិ​ទ្ធ និង​លោក ស សូ​រិន្ទ ជាបន្ទាន់​ព្រោះ​ពួកគេ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ​ច្រើន​ឆ្នាំ​មកហើយ​។ ជាងនេះទៅទៀត​លោក ជាវ តា​យ អភិបាល​ខេត្តកំពត គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក ចាន់ រិ​ទ្ធ និង​លោក ស សូ​រិន្ទ ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​ទូក​នេសាទ​របស់​ជនជាតិ​យួន​នៅតែ​ចូលមក​ធ្វើ​សកម្មភាព​លើ​ដែនសមុទ្រ​ខ្មែរ​យ៉ាង​ពេញបន្ទុក​ដដែល​៕

 

 

Leave a Reply

(*) Required, Your email will not be published