លោក អ៊ុយ វិត ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដី មានអំណាចប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង ​គ្មាន​អ្នកណាហ៊ានក្អក

, , Leave a comment

ខេត្តបាត់ដំបង ៖  មន្ត្រី​មួយចំនួន​ដែល​បម្រើ​ការងារ​នៅ​ច្រក​ភ្នំ​ដី ឬ​ច្រក​គីឡូ​លេខ​១៣ ក្នុងភូមិ​គីឡូ​លេខ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង ថា​ បច្ចុប្បន្ន​លោក អ៊ុយ វិត ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដី និង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក អ៊ុយ វិត ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដី ខ្លះ​ផង​។

​ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ខេត្តបាត់ដំបង មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក អ៊ុយ វិត មានបទពិសោធន៍​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាំងពី​នៅ​កាន់តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ជាំ​ស្រងាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមាន ជ័យ​។ ហេតុនេះហើយ​ទើប​ក្រោយ ពេល​ផ្ទេរ​មកកាន់​តំណែង ​ជា​ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដី គឺ​លោក អ៊ុយ វិត ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។ ការដែល​លោក អ៊ុយ វិត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺអាច​មានការ​ឃុបឃិត​បើកដៃ​ ពី​ចៅហ្វាយនាយ​ផងដែរ ដោយមាន​ការបែង ចែក​ផលប្រយោជន៍​ជាប្រចាំ​ទៅ​ចៅហ្វាយនាយ​នៅ​ខាងលើ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រក​ភ្នំ​ដី ​ឬ​ច្រក​គីឡូ​១៣ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​នេះ​បង់ពន្ធ​ត្រឹមតែ​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះហើយ​ក្រៅពីនេះ​គឺ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​ជាមួយ​លោក អ៊ុយ វិត យ៉ាង​ស្ងៀមស្ងាត់​។ ក្នុង​មួយខែៗ​លោក អ៊ុយ វិត ប្រធានការិយាល័យ​គយ​ច្រក​ភ្នំ​ដី អាច​ប្រមូល​លុយ​បាន​រាប់សិប​ម៉ឺន​ដុល្លារ​ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​និង​បែងចែក​ឲ្យ​មន្ត្រី​គយ​ធំៗ ​មួយចំនួនទៀត​ក្នុង​ខេត្តបាត់ដំបង ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក អ៊ុយ វិត មេ​គយ​ច្រក​ភ្នំ​ដី​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។

ប្រភពពី​មន្ត្រី​នៅ​ច្រក​ភ្នំ​ដី មួយចំនួន​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​ឈ្មួញ​នាំចូល​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ និងនាំឈ្មួញ​នាំចូល​ម៉ូតូ​គេចពន្ឋ តាម​ច្រក​នេះ​រាប់សិបថយន្ត ហើយ​ភាគច្រើន​ជា​ទំនិញគេចពន្ធ​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែលជា​ប្រភព​ចំណូល​យ៉ាង​កាក់កប​ របស់លោក អ៊ុយ វិត ព្រមទាំង​បក្ខពួក​។ ជាងនេះទៅទៀត​លោក អ៊ុយ វិត បាន​ឃុបឃិត​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​៣​ទៅ​៤​នាក់​ដាក់​ប៉ុស្ដិ៍​ជជុះ​នៅ​ចំណុច​ភូមិ​វាលវង់ ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ដើម្បី​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​និង​អាជីវករ​ នាំចូល​ម្ហូបចំណី​បន្លែ​ផ្លែឈើ ​ពី​ទឹកដី​សៀម​ មក​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​។ ការដែល​លោក អ៊ុយ វិត ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដូច​សព្វថ្ងៃនេះ គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​ដែលមាន​ឥទ្ធិពល​ខ្លាំង​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​ទៅ ទៀត ហើយ​ខ្នងបង្អែក​របស់​លោក អ៊ុយ វិត អាច​បញ្ជា​ទៅលើ​លោក គុណ ញឹម ទាំង យប់​ទាំង​ថ្ងៃ​ផងដែរ​៕

 

 

Leave a Reply

(*) Required, Your email will not be published