បុរស​ម្នាក់​ស្លាប់ ត្រូវ​រថយន្ត​ក្រឡាប់​ធ្លាក់ចូល​ទឹក​ស្មើរ​ចង្កេះ បណ្តាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់ នៅ​កំពង់ធំ

, , Leave a comment

ខេត្តកំពង់ធំ ៖ ហេតុការណ៍​ថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់ និង២នាក់​រងរបួស​ស្រាល បានកើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ៦២ ដែល​លាតសន្ធឹង​ពី​ខេត្តកំពង់ធំ ទៅ​ព្រះវិហារ ត្រង់ចំនុច​ភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នៅវេលា​ម៉ោង ១២.៥នាទី​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៨ ។

មុនពេល​កើត​ហេ​ត លោក​បានធ្វើ​ដំណើរ មាន​គ្នា៣នាក់ ជនរងគ្រោះ​ដែល​ស្លាប​ជា​ប្អូនថ្លៃ ចេញពី​ខេត្តព្រះវិហារឆ្ពោះទៅ​ខេត្តកំពង់ចាម ដោយបាន​បើកបរ​រថយន្ត ប្រភេទ​តា​កូ​ម៉ា (ពណ៌ ស ) ពាក់​ស្លាក​លេខ កំពង់ចាម 2A-6307 ។ លុះ​មកដល់​ចំនុច កើតហេតុ ស្រាប់តែ បួង​ចង្កូតរថយន្ត​អត់​មក បែរជា​រថយន្ត​ប្រទាញ​ទៅខាង​ឆ្វេង បណ្តាល​ឲ្យ​បុក​ដើម​អាកាស្យា ហើយ​ប្រ​ឡាប់​ចូល​ទឹកតែ​ម្តង ក្រោយមក​លោក​បាន​ព្យាយាម​ចេញពី​ក្នុង​រថយន្ត​តាម​កញ្ចក់ ហើយ​ស្ទុះ​ទៅ​ជួយ​ប្អូន ថ្លៃ​យកចេញ​ពី​ក្នុង​ទឹក​នៅក្នុង​រថយន្ត លុះ​យក​ចេញមកក្រៅ ​ក៏​ស្រាប់តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល​ស្លាប់បាត់​ហើយ ។

មុនពេល​ចេញដំណើរ លោក​បាន​ចូល​ផឹកស៊ី​ជាមួយ​មិត្ត​ភ័ក្ក​បន្តិចបន្តួច​តែ​អត់​ស្រវឹង​ទេ ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉ឹង ស៊ីវ​ត្ថា អាយុ​ជាង៣០ឆ្នាំមាន​ប្រព​ន្ឋ នឹង​កូន​ម្នាក់ មានមុខរ​បរជា​គ្រូបង្រៀន​ថ្នាក់​ទី១២នៅ​វិទ្យាល័យ​ខេត្តព្រះវិហារ រស់នៅ​ក្បែរ​រង្វង់​មូល​ចាស់ស្ថិតក្នុង​ឃុំ​ត្បែងមានជ័យក្រុង​វិហារខេត្តព្រះវិហារ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍ នៃ​អធិការ​ស្រុក​កំពង់​ស្វាយបាន ចុះមក​ពិនិត្យ​ទីតាំង​កើតហេតុ ហើយ​បានប្រគល់​សាកសព ឲ្យ​សាច់ញាតិ​ដឹក​មក​ខេត្តព្រះវិហារ ទាំងយប់ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

Leave a Reply

(*) Required, Your email will not be published