រថភ្លើងបុករថយន្ត​ Highlander ១គ្រឿង នៅសង្កាត់ភ្នំពេញថ្មី

, , Leave a comment

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦ខែឧសភា ឆ្នាំ២០១៨ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែន សុខ រថយន្ត​ Highlander ១គ្រឿង ​ត្រូវបានរថភ្លើងបុកធ្លាក់ផ្លូវ ក្រោយពីព្យាយាមបើកឆ្លងផ្លូវរថភ្លើងឲ្យផុត តែឆ្លងមិនផុត មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ ដោយឡែករថភ្លើងបានបើកបន្តទៅមុខបាត់ សល់តែរថយន្តនៅកន្លែងកើតហេតុ។

បុរសជាម្ចាស់រថយន្តដែលត្រូវ បានរថភ្លើងបុកខាងលើ បានរៀបរាប់ថា មុនកើតហេតុរូបគាត់បានបើករថយន្តចេញពីផ្ទះដោយបើកឆ្លងផ្លូវរថភ្លើងនៅម្តុំភូមិភ្នំពេញ ថ្មី ពេលកំពុងតែបើកឆ្លង ស្រាប់រថយន្តអកសឺត្រង់ទួល ហើយលោកក៏ព្យាយាមបើករថយន្តឲ្យឡើងផុតទួលនោះដែរ តែបើកឡើងមិនផុត ក៏មានរថភ្លើងមកដល់ ហើយ បុក រថយន្តខាងមុខបណ្តាលឲ្យខ្ទាតធ្លាក់ផ្លូវរងការខូចខាតតែម្តង៕

 

Leave a Reply

(*) Required, Your email will not be published