មន្ត្រីនគរបាលចររាចរណ៍ ពុករលួយផាកពិន័យជនបរទេស២០ដុល្លារ ដែលល្បីល្បាញក្នុងសង្គមហ្វេសប៊ូក មិនត្រូវបានបណ្តេញចេញពីក្របខណ្ឌនោះឡើយ

, , Leave a comment

រាជធានីភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានបង្ហើបប្រាប់អ្នកព័ត៌មានថា មន្រ្តីនគរបាលពីររូបដែលទារលុយ២០ដុល្លារពីវៀតណាមជិះបំពានភ្លើងសញ្ញចរាចរណ៍ ជា​ថ្នូរ​នឹង​ការមិន​ចាប់​បញ្ជូនទៅ​ការិយាល័យ​ដែលអ្នកលេង បណ្តាញសង្គម facebook ចែករំលែកតៗគ្នា និងមានមតិរិៈគនពីមហាជននោះ មិនត្រូវបានបណ្តេញចេញពីក្របខណ្ឌនោះឡើយ គ្រាន់តែបញ្ឈរជើងមួយរយៈ និងដាក់ពិន័យមួយចំនួនទៅតាមវិន័យរបស់នគរបាលជាតិតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា មន្ត្រីនគរបាលទាំងពីររូបនេះ ត្រូវបាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ គ្រោងនឹងស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ឈប់ពីក្របខណ្ឌ បន្ទាប់ពីពួកគេ បានរងការរិះគន់យ៉ាងខ្លាំង ព្រោះតែការទារលុយ២០ដុល្លារ ពីជនជាតិវៀតណាម ដែលជិះម៉ូតូបំពានភ្លើងសញ្ញាចរាចរណ៍។

គ្រាន់តែឃើញនាយឧត្តមសេនីយ៍ ជួន សុវណ្ណ គ្រោងស្នើសុំបញ្ឈប់មន្រ្តីនគរបាលទាំងពីររូប ចេញពីក្របខណ្ឌ នាំឲ្យមានមហាជនជាច្រើន ចេញមកប្រតិកម្ម និងការពារ មន្រ្តីនគរបាលបំពានច្បាប់ទាំងពីររូបនោះ។ក្រោយការប្រតិកម្មក៏បានធ្វើឲ្យថ្នាក់ដឹក នាំនគរបាលជាតិប្តូរចិត្តនិងសម្រេចមិនបណ្តេញចេញពួកគេពីក្របខណ្ឌនោះឡើយ។

ប្រជាពលរដ្ឋ ក៏ចង់ឃើញនគរបាលចរាចរណ៍ អនុវត្តន៍ការងារប្រកបដោយភាពត្រឹមត្រូវនិងស្មើភាពពោលមិនត្រូវអនុវត្តន៍ច្បាប់បានតែពលរដ្ឋតូចតាចស្លូតត្រង់ ដោយ ឡែកមន្រ្តី ឬបុគ្គល ជិះរថយន្តទំនើប មានលុយ និងមានអំណាច បែរជា មិនហ៊ានអនុវត្តន៍ច្បាប់ទេ។

សំណូមពរពីពលរដ្ឋ គួរមន្រ្តីនគរបាលចរាចរណ៍ទាំងអស់ ចេះរក្សាតម្លៃរបស់ខ្លួនតាម រយៈការអនុវត្តន៍ច្បាប់ជាសំខាន់ ដោយមិនត្រូវយកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការអនុវត្តន៍ច្បាប់ នាំឲ្យធ្លាក់តម្លៃរបស់ខ្លួននោះឡើយ។ ដូចយ៉ាង មន្រ្តីនគរបាលពីររូបខាងលើ ដែលទារលុយ ២០ដុល្លារពីវៀតណាម ជិះបំពានភ្លើងសញ្ញាចរាចរណ៍ ធ្វើអោយមានការរិញគន់ ពីមហាជន កប់ៗមាត់ ព្រោះតែអាងស្បែក នគរបាលចររាចរណ៍ប្រព្រឹត្តខុសតាមតែអំពើចិត្ត៕

 

 

Leave a Reply

(*) Required, Your email will not be published