ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ រអិលជើងធ្លាក់ពីលើគោយន្ដស្លាប់ភ្លាមៗ គួរអោយអាសូរ

, , Leave a comment

ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង ១៨កន្លះថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៨ នៅចំណុច លើផ្លូវលំ ស្ថិតក្នុងភូមិ អង្គតាមោក ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀងក្មេងស្រីអាយុ ៤ឆ្នាំម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលធ្លាក់ពីលើគោយន្តកន្ត្រៃកំពុងធ្វើណើរ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ អ្នកបើកបរគោយន្តឈ្មោះ ហ៊ីង វ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិ អង្គតាមោក ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀងមានឌុបក្មេងស្រីម្នាក់ លុះមកដល់ចំនុចខាងលើក៏ធ្លាក់ក្មេងស្រីនោះ ពីលើគោយន្តបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុគួរអោយអាសូរ។ ក្រោយកើតហេតុអ្នកបើកបររ ត់គេចខ្លួនបាត់៕

 

 

Leave a Reply

(*) Required, Your email will not be published