ក្រោយការរិះគន់ ពីមហាជន នគរបាលចរាចរណ៍២រូប ដែលទារប្រាក់២០ដុល្លារ ពីជនបរទេស ត្រូវបានផ្អាកការងារ បណ្ដោះអាសន្ន

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បន្ទាប់ពីមានមតិរិៈ គនពីមហាជន ក៏ដូចជាអ្នកលេង បណ្តាញ សង្គម facebook ចែករំលែកតៗគ្នាកាលពីពេលកន្លងមកពាក់ព័ន្ធទៅលើមន្ត្រី នគរ បាល ចរាចរណ៍២រូបដែលបានទារប្រាក់ពីជនបរទេសដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍។

លោក​វរសេនីយ៍ឯក សែម គ​ន្ធា នាយ​កា​រិយា​ល័យ​ នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី០២ខែឧសភាឆ្នាំ២០១៨នេះថា មន្ត្រីនគបាល ​ចរាចរ​ណ៍​ទាំង២នាក់​ទារប្រាក់​ចំនួន២០ដុល្លារ​ពី​ជនបរទេស​ដែល​បើកបរ​មិន​គោរព ​ភ្លើង​សញ្ញា​ចរាចរណ៍ ជា​ថ្នូរ​នឹង​ការមិន​ចាប់​បញ្ជូនទៅ​ការិយាល័យ​ដែល​ប្រព្រឹត្ត​ខុស​នឹង​វិន័យកងកម្លាំង​នោះត្រូវផ្អាក​ការងារ​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ។

ចំពោះ​ចំណាត់ការ​យ៉ាងនោះ​ លោក​បាន​សុំ​គោលការណ៍​ ពី​ឯកឧត្តមនាយ​ឧត្ដម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជ ធានីភ្នំពេញ ដើម្បី​អនុវត្ត​វិន័យ ​កងកម្លាំង​នគរបាលជាតិ​ផងដែរ។

លោកនាយ​ការិយាល័យ​បាន​បន្ថែមថា មន្ត្រីនគរបាល​ចរាច​រណ៍​ទាំង២នាក់​ខាងលើ​បាន​ប្រព្រឹត្ត​ ខុស​នូវ​វិន័យ​កម្លាំង​លេខ០០៦ របស់​នគរបាលជាតិ ដោយ​ផាកពិន័យ​លើស​គោលការណ៍​ និង​មិន​បានចេញ​វិ​ក័យ​ប​ត្រដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​កិត្តិយស​មន្ត្រី នគរបាល​ផ្សេងទៀត។

កន្លងមកមន្ត្រីនគរបាល​ចរាចរ​ណ៍​ទូទាំង​រាជធានី​ភ្នំពេញ ត្រូវបាន​ទទួល​នូវ​ការលើក ទឹកចិត្ត និង​ឧបត្ថម្ភ​ពី សម្តេច​ក្រឡាហោម ស ខេង ឧ​បក​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សណ្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នង ការ​នគ​បាល​ជាតិនិង ឯកឧត្តម​អភិបាល នៃ គណៈ​ភិ​បាល រាជធានី​ភ្នំពេញ ក៏ដូចជា​សេចក្តីណែនាំ​ក្រើនរំលឹក​ពី ឯកឧត្តម​នាយ ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ផងដែរ ។

ជារួមឯកឧត្តម​នាយឧ​ត្ត​ម​សេនីយ៍​អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរ​បាល​រាជធានី ​ភ្នំពេញ មិន​អនុ​ញ្ញ​ត​អោយមាន​មន្ត្រីនគរបាល​ណា​ម្នាក់​អនុវត្ត ឬ​ប្រព្រឹត្ត​បទល្មើស​ផ្ទុយ​ពី​សេចក្តីថ្លៃថ្នូរសុជីវធម៌ក្រមសីលធម៌ ជា​មន្ត្រី​កងកម្លាំង​នគរបាលជាតិ​ឡើយ។

ចំពោះ​ទង្វើ​របស់​មន្ត្រី​នគ​របាល​ទាំងពីរ​នាក់​ខាងលើ ឯកឧត្តម មិនអាច​អប់រំ​ណែនាំ​បន្តទៀត​នោះទេ គឺ ឯកឧត្តម គោរព​ស្នើសុំ​គោលការណ៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ពីស​ម្តេច​ក្រឡាហោម ស ខេង ឧ​បក​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សណ្តិ​បណ្ឌិតនេ​តសាវឿន អគ្គស្នងការ​នគរបាល​ជាតិបណ្តេញ ​ចេញពី​ក្របខណ្ឌ​នគ​បាល​ជាតិ​តែម្តង ៕

 

 

Leave a Reply

(*) Required, Your email will not be published