រកឃើញ​ហើយ​អត្តសញ្ញាណ​ជន​ទី៥ ដែល​ស្លាប់ ​ក្នុង​ហេតុការណ៍​ឡាន​បុក​ឡាន​ដឹក​ប្រេងឆេះស្លាប់ នៅលើផ្លូវជាតិលេខ៤

, , Leave a comment

ខេត្តព្រះសីហនុ ៖ កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ កន្លងមក​ពេលនេះ មន្ត្រីប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ភ្នាក់ងារ​រស្មី​កម្ពុជា ប្រចាំខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី១ឧសភា​នេះ​ថា ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម៥នាក់ ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​លុច​សីស៤៧០និង​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​ក្រុមហ៊ុន PTT នៅ​ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ ១៤១/១៤២ ស្ថិតនៅ​ក្នុងភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​រកឃើញ​អត្តសញ្ញាណ​ហើយ គឺ​ជនរងគ្រោះ​ជា​មនុស្សពេញវ័យ មិនមែនជា​កូនក្មេង​ដូច​ការសន្និដ្ឋាន​ដំបូង តាម​ការពិនិត្យ​សាកសព​នោះទេ។

ជនរងគ្រោះ​ទី៥ មានឈ្មោះ ចាន់ វណ្ណា កើត​ឆ្នាំ១៩៩។ ចំណែក​អត្ត​សញ្ញា​ជនរងគ្រោះ ៤នាក់​ទៀត ដែល​រកឃើញ​បន្ទាប់ពី​កើតហេតុ​នោះ គឺមាន១-ឈ្មោះ ធេង ដា​វុន កើត​ឆ្នាំ១៩៩០ភេទ​ប្រុសនៅ​ខេត្តព្រះសីហនុជា​មន្ត្រី​សាធារណការខេត្តកំពត​អ្នកបើកបរ។ ២-ឈ្មោះ យ៉ា ភេទ​ប្រុស នៅ​ខេត្ត​ព្រះសីហនុ។ ៣-ឈ្មោះ​ដា​រ៉ា ភេទ​ប្រុស អាយុ២៦ឆ្នាំ នៅ​ខេត្ត​ព្រះសីហនុ។៤-ឈ្មោះ ឈឹម រដ្ឋា ស្រីអាយ២១ឆ្នាំ​បុគ្គលិក​លក់ដូរ​នៅភោជនីយដ្ឋាន ខេត្ត​ព្រះសីហនុ។

គួររម្លឹកថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​លើផ្លូវ​ជាតិ​លេខ ។ រវាង​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន PPT និង​រថយន្ត​លុច​ស៊ី​ស 470 ដែលមាន​ទិសដៅ​បញ្ច្រាស់ ទិស​គ្នា។ លុះ​មក​ចំណុចកើតហេតុ​នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ141-142នៅ​ភូមិ​ អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល​ខេត្តកោះកុង​រថយន្ត​លុច​ស៊ី​ស 470 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-3679 មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ​បាន​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ដែលមាន​ទិសដៅ​បញ្ច្រាស់ទិស​គ្នា​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ។ក្នុង​ហេតុការណ៍​នេះ បណ្ដាល​ឲ្យ រងរបួស​មនុស្ស​ចំនួន២នាក់ និង​ស្លាប់៥នាក់។

ចំណែក​អ្នករបួសធ្ងន់​ជា​ភាគី​ខាង​រថយន្ត​ប្រេង​ឈ្មោះ ផាន វិបុល ភេទ​ប្រុស អាយុ២៦ ឆ្នាំមាន​ទីលំនៅ​ក្រុងភ្នំពេញ មុខរបរ​បើកបរ រថយន្ត​ដឹក​ប្រេង និង​ឈ្មោះ ផាន សុង ភេទ​ប្រុស អាយុ១៨ឆ្នាំមាន​អាស័យដ្ឋាន​ជាមួយគ្នា ៕

 

 

 

Leave a Reply

(*) Required, Your email will not be published