ស្ត្រីចំណាស់ម្នាក់ ត្រូវរថយន្តដឹកថ្មកិនដាច់ខ្លួនមួយកំណាត់ ស្លាប់យ៉ាងអាណោចអធម

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នេះ នៅចំណុចផ្លូវបែកជាបួន ស្ថិតតាមផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្រ្តីចំណាស់ម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយត្រូវរថយន្តបែន (ធន់ធំដឹកថ្ម) បើកបុកពីក្រោយ ហើយកិនពីលើជនរងគ្រោះតែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា មុនកើតហេតុស្រ្តីរងគ្រោះស្រ្តីរងគ្រោះឈ្មោះ អោក កេង អាយុ៦០ឆ្នាំ មានទីលំនៅ ផ្ទះលេខបេ១ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ  បានជួលម៉ូតូឌុបម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1BX- 7964 ក្នុងតម្លៃ២ម៉ឺនរៀល ជិះពីព្រែកតាទែន ឆ្ពោះទៅភូមិភូមិថ្មគោល១ សង្កាត់ចោមចៅ២ ដោយធ្វើដំណើរកាត់ តាមបណ្តោយផ្លូវហាណូយ ពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុ ម៉ូតូបង្អន់ល្បឿន ដោយសារផ្លូវបំបែកជាបួន ស្រាប់តែរថយន្តបង្កម៉ាក FUSO ពណ៌ខៀវ ប្រភេទបែន បើកពីជើងទៅត្បូងដែរនោះ បើកបុកពីក្រោយ ដួលធ្លាក់ជនរងគ្រោះ ហើយរថយន្តមិនបានឈប់បន្តទៅមុខ កិនពីលើជនរងគ្រោះ តែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែង ចំណែកអ្នកបើកបរម៉ូតូ រងរបួសស្រាល។ដោយឡែកអ្នកបើកបរដែលជាជនបង្កឈ្មោះ មាឃ វិបុល ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល បើករថយន្តឲ្យក្រុមហ៊ុន «លាង ម៉ៅ» ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយកើតហេតុ សាកសពសមត្ថកិច្ច ពិនិត្យរួចប្រគល់ឲ្យក្រុមគ្រូសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក នៅការិយា ល័យចរាចរណ៍ ជើងគោកក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

Leave a Reply

(*) Required, Your email will not be published