មេ​ឈ្មួ​ញឈើ​ឈ្មោះ​​ តាំ​ង​ អៀ​ង​ ​មានអំណាចកាប់បំ​ផ្លា​ញព្រៃ​ឈើ​ ក្នុ​ង​ស្រុ​កវា​ល​វែង​ ​និង​ស្រុ​កភ្នំ​ក្រ​វាញ​​ គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

ខេត្ត​ពោធិ​​សា​ត់​ ៖​ ​ រ​យៈ​ពេ​លប្រ​មាណ​៣​ខែក​ន្លង​មក​នេះ​មេ​ឈ្មួ​ញរ​ក​ស៊ី​ឈើ ខុ​សច្បា​ប់​ឈ្មោះ ​តាំ​ង ​អៀ​ង ​បា​នស​ម្រុ​កកា​ប់​ឈើនិ​ង​ដឹ​កជ​ញ្ជូ​នឈើ​ចេញ​ពី​ស្រុក​វា​លវែ​ង​ ខេ​ត្ត​ពោធិ​សាត់​ ​យ៉ាង​ពេ​ញប​ន្ទុ​ក ​ហើយ​គ្មាន​ម​ន្ត្រីជំ​នា​ញនិ​ងស​ម​ត្ថ កិ​ច្ច​ពាក់​ព័ន្ធ​ណា​ហ៊ាន​ប៉ះពា​ល់​មេឈ្មួ​ញ​រូប​នេះឡើ​យ​ នេះ​បើ​តាម​សេ​ច​ក្តីរា​យ​ការ​ណ៏រ​ប​ស់ប្រ​ជាព​ល​រដ្ឋ​រ​ស់​នៅក្នុ​ង​ឃុំអ​ន្ល​ង់រា​ប ​ស្រុ​កវា​លវែ​ង​ ខេ​ត្តពោ​ធិ៍​សាត់​ ។​

​លោក​ ម៉ៅ​ ​ធនិ​ន​ អ​ភិបា​ល​ខេត្ត​ពោធិ៍​សា​ត់​បច្ចុប្បន្ន​ ត្រូ​វ​មជ្ឈ​ដ្ឋា​នមួយ​ចំ​នួន​រិះ​គន់​ថា​ មិន​យ​កចិ​ត្ត​ទុ​កដា​ក់ប​ង្ក្រា​បប​ទ​ល្មើស​ព្រៃឈើ​ ដែ​លកំ​ពុ​ងកើ​ត​ឡើង​ យ៉ាង​រាល ដាលនោះទេ​ ​ហើ​យ​បណ្ដោ​យ​ឲ្យមេ​ឈ្មួញ​ ​តាំ​ង ​អៀ​ង បង្កើន​ស​ក​ម្មភា​ព​បំផ្លា​ញ​ព្រៃ​ឈើ ក្នុ​ងស្រុ​ក​វាល​វែ​ង ​និ​ងស្រុ​កភ្នំ​ក្រ​វាញ​ ​យ៉ាង​គឃ្លើ​ន​។ បើ​ទោះ​បីមេ​ឈ្មួ​ញ ​តាំ​ង ​អៀ​ង បានប្រើ​អា​ជ្ញាប័​ណ្ណ​ហួស​សុ​ពល​ភា​ពរ​ប​ស់ក្រុ​ម​ហ៊ុន​អឹម​ឌី​អេស​(​MD​S​) ​ដើ​ម្បីដឹ​ក​ជញ្ជូ​ន​ឈើយ៉ា​ងណា​ក៏​លោ​ក​ ម៉ៅ​ ​ធនិ​នអ​ភិបា​លខេ​ត្ត​ពោធិ៍​សា​ត់មិន​ចា​ត់វិ​ធាន​ការ​ប​ង្ក្រាប​ ដែ​រ។​ ហេ​តុនេះ​ហើ​យទើ​បប្រ​ជា​ពល​រដ្ឋ​មួ​យចំ​នួន​រិះ​គន់​ថា ​អ​ភិបា​លខេ​ត្ត​ពោធិ៍​សាត់​ ​គឺជា​អ្ន​កឃុ​បឃិ​ត​កាង​ឲ្យមា​ន​បទ​ល្មើ​សបំ​ផ្លាញ​ព្រៃ​ឈើ​ដើម្បី​ជា​ថ្នូរ​នឹ​ងផ​ល​ប្រយោ​ជ​ន៍។​

ព្រៃ​ឈើ​នៅក្នុ​ង​តំប​ន់​ដែន​ជ​ម្រក ​ស​ត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​ ​កំពុ​ង​ប្រឈ​ម​នឹង ​សេ​ចក្ដី​វិនា​ស​យ៉ាង​ធ្ងន់​ធ្ង​រព្រោះ​មេឈ្មួ​ញ​ តាំ​ង​ អៀ​ង​ កំ​ពុង​ប​ង្កើន​ស​កម្ម​ភាព​កា​ប់ឈើ​ និ​ង​ដឹ​កជ​ញ្ជូ​នឈើ​ចេ​ញពី​តំប​ន់​នេះ យ៉ា​ង​គគ្រឹ​ក​គគ្រេ​ង​ បើ​ទោះ​បីអា​ជ្ញាប័​ណ្ណ​ក្រុម​ហ៊ុ​នអឹ​ម​ឌី​អេស​ រ​ប​ស់ឧ​ក​ញ៉ា ​ទ្រី​ ភា​ព​ ដែ​ល​អួត​ថា​ឈប់​រ​កស៊ី​ឈើ​ ហួស​សុ​ពល​ភា​ពយូ​រ​ឆ្នាំម​ក​ហើយ​ក៏​ដោយ​ ​ក៏មេ​ឈ្មួ​ញ​ តាំ​ង​ អៀ​ង​ អា​ច​ប្រើប្រា​ស់​អាជ្ញា​ប័​ណ្ណ​នេះដើ​ម្បីប​ន្ត​កាប់​បំ​ផ្លាញ​ព្រៃ​ឈើនិង​ដឹ​កជ​ញ្ជូ​នឈើ​ យ៉ា​ងរ​លូ​នដ​ដែ​ល​ នេះ​តា​ម​ប្រភ​ព​ព័ត៌​មា​នពី​ប្រ​ជាពល​រដ្ឋ​រ​ស់នៅ​តា​មប​ណ្ដា​ឃុំមួ​យ​ចំនួ​នក្នុ​ង​ស្រុក​ភ្នំ​ក្រវា​ញ​ ខេ​ត្តពោ​ធិ៍​សាត់​ ។

ប្រភពប្រាប់ថា ​ថ្មីៗ​ក​ន្លង​ទៅនេះ​មេឈ្មួ​ញតាំ​ង អៀង ​ស​ម្រុ​កដឹ​ក​ឈើប្រ​ភេ​ទធ្ន​ង់និ​ង រា​ជ​កុល​ចេ​ញពី​ស្រុក​ភ្នំ​ក្រវា​ញ​ ​និង​ស្រុក​វា​លវែ​ង​ ចូ​ល​មក​រា​ជធា​នី​ភ្នំពេ​ញ​និង​ចេញ​ទៅ​ស្រុក​យួ​នយ៉ា​ងរ​លូ​ន ​ព្រោះ​ម​ន្ត្រីរ​ដ្ឋបា​ល​ព្រៃឈើ​ និ​ងស​មត្ថ​កិ​ច្ចពា​ក់​ព័ន្ធ​ដទៃ​ទៀត​លាបាតដៃទទួលប្រាក់អស់ហើយ បណ្តោយអោយមេឈ្មួញកាប់បំផ្លាញ​ព្រៃ​ឈើ នៅ​ក្នុ​ងតំ​បន់​ដែ​នជ​ម្រ​កស​ត្វ​ព្រៃភ្នំ​សំកុ​ស​ ដែ​ន​ជម្រ​កស​ត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​ និ​ង​តំប​ន់អ​ភិ​រក្ស​ជួរ​ភ្នំ​ក្រវា​ញ​ភាគ​ក​ណ្ដាល​ ត្រូ​វប្រ​ឈ​ម​នឹង​សេច​ក្ដី​វិនា​សនា​ពេ​លឆា​ប់ៗ​ខា​ងមុ​ខ ​ចៀ​សមិ​នផុ​ត​ឡើយ​។ ​

អ្វីដែ​ល​គួរ​កត់​ស​ម្គាល់​នោះគឺ​លោក​ ​វេង​ ​សាខុ​ន​ រ​ដ្ឋម​ន្ត្រី​ក្រសួ​ងក​សិ​កម្ម​ ​និង​លោក​ ​សាយ​ ​សំអា​ល់ ​រ​ដ្ឋម​ន្ត្រីក្រ​សួ​ង​បរិ​ស្ថា​ន ​ស​ម្ងំស្ងៀ​មធ្វើ​មិ​ន​ដឹង​ មិ​នឮ​អ្វី​ទាំង​អស់​ ពេ​ល​ដែល​ព្រៃ​ឈើក្នុ​ង​ស្រុក​ភ្នំ​ក្រវា​ញ ​និ​ងស្រុ​កវា​ល​វែង​ ខេ​ត្ត​ពោធិ៍​សាត់​ ​កំពុ​ង​រង​ការ​បំ​ផ្លាញ​យ៉ាង​ម​ហន្ត​រាយ​ ហើ​យប្រសិន​បើលោករ​ដ្ឋមន្ត្រី​ទាំង​ពីរ​ ក្រ​សួង​ចាត់​កា​រប​ង្រ្កា​បធ្ងន់ដៃ ច្បា​​ស់​ជា​មេឈ្មួ​ញ​ តាំ​ង​ អៀ​ង ​មិ​នហ៊ា​ន​គឃ្លើ​ន​ បំផ្លា​ញព្រៃ​ឈើ​​ដូច​ពេ​លនេះ​ទេ៕

 

Leave a Reply

(*) Required, Your email will not be published