មន្ត្រីមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បើករថយន្តផ្លាកលេខរដ្ឋ ទាំងស្រវឹង បុកអ្នកថ្មើរជើង២នាក់ ជិតស្លាប់ រួចបានរត់គេចខ្លួនបាត់ស្រមោល

, , Leave a comment

 ខេត្តប៉ៃលិន ៖  ប្រភពប្រាប់ថា នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តប៉ៃលិន ដែលស៊ីប្រាក់ខែរដ្ឋហើយញាណគ្រឿងស្រវឹងបានរថយន្តពាក់ស្លាកលេខរដ្ឋ បុកស្ត្រីនិងក្មេងប្រុសពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់/ស្រាលនិងបន្ត ទៅបុករបង របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តប៉ៃលិន បណ្តាលឲ្យខូចខាត ធ្ងន់ធ្ងរផងដែរ ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

 

ប្រភពប្រាប់បន្តថា មុនពេល​កើត​គេ​ឃើញ​រថយន្ត​ម៉ាក CHEVROLET ពាក់ផ្លាក លេខ រដ្ឋ2-0052 បើកបរ​ដោយ​ឈ្មោះ នុត ក្រេម ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តប៉ៃលិន រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស) បានរត់គេចខ្លួន ចំណែកអ្នករួមដំណើរជាមួយ រថយន្តបង្កឈ្មោះ សុខ គឹមអាន ភេទប្រុស អាយុ ៤២ឆ្នាំ ជាមន្ត្រីទេសចរណ៍ខេត្តដូចគ្នា រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានរបួស។បើកបរក្នុងល្បឿនលឿនព្រោះ តែម្ចាស់ញាណគ្រឿងស្រវឹងស្រា-ស្រី បានបើករថយន្តដូចហោះរេ​ចង្កូត​ពេញ​ផ្លូវ ទំនង ជា​ស្រវឹង ក្នុងទិសដៅ​ពី​កើតមក​លិច បាន​បុក​ស្ត្រី និង​ក្មេងប្រុស​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់/ស្រាល និង​បន្តទៅ​បុក​របង​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ប៉ៃលិន បណ្តាល​ឲ្យ​ឈ្មោះ អ៊ុយ នី ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសស្រាល, ទី២៖ ឈ្មោះ រិទ្ធ ពិទូ ភេទប្រុស អាយុ ០៩ឆ្នាំ ត្រូវជាក្មួយ រស់នៅភូមិ/ឃុំជាមួយគ្នា រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក ជាមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តប៉ៃលិនដែលស៊ីប្រាក់ខែរដ្ឋ ហើយញាណគ្រឿងស្រវឹង បាន ​បើកទ្វារ​រថយន្ត​ចុះ​រត់គេច​ខ្លូន​បាត់ស្រមោល។

មន្ត្រី​សមត្ថកិច្ច​ចរាណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានបញ្ជាក់​ទៀត ថា ករណី​ខាងលើ គឺ​បណ្តាលមកពី​កត្តា​មនុស្ស បើកបរ​ក្នុងស្ថានភាព​ស្រវឹង ៕

 

Leave a Reply

(*) Required, Your email will not be published