លោកផ្កាយ១ ឈ្មោះ ប៉ិច តុងហេង វាយដំ អ្នករើសអេតចាយ បានចូលសារភាពហើយ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បានអោយដឹងថា​ កាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី២៧ មេសា ២០១៨ ​ថៅកែ​ខុន​ដូ លោក​លោកផ្កាយ១ ប៉ិច តុង​ហេង វាយ​កម្មករ​រើស​អេ​ត​ចាយ បាន​ចូល​សារភាព ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជ ធានី​ភ្នំពេញ ​ ។

ក្រោយ​ពី​ចូល​សារភាពនិងសងជំងឺចិត្ត ជាសំណងរដ្ឋប្បវេណី ទៅជនរងគ្រោះ ជាអ្នករើសអេតចាយចំនួន ៤.០០០ដុល្លារអាមេរិក។ នៅវេលាល្ងាចថ្ងៃដដែល កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជូន​ខ្លួន​លោក ប៉ិច តុង​ហេងទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បីចាត់ការតាមនិតិវិធីព្រោះ នៅ​ជាប់​បណ្តឹងអាជ្ញា​មួយទៀត ដូច្នោះ​ហើយ​បានជា​នគរបាល​ នាំ​ខ្លួន​លោក ប៉ិច តុង​ហេង ទៅ​តុលាការដើម្បី​បំពេញ​តាម​នីតិវិធីកុំអោយថ្ងៃក្រោយព្រហើន អញ្ចឹងទៀត​៕

 

Leave a Reply

(*) Required, Your email will not be published