ខេត្តរតនគិរី ៖ កាលពីវេលាម៉ោង៩កន្លះ លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចចម្ការដូងប្រេង ស្ថិតក្នុងភូមិសោមធំ ឃុំសោមកានិញ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ដោយសារតែជិះម៉ូតូដឹកឈើទៅវៀតណាមធ្ងន់ពេកដួលម៉ូតូដឹកឈើសង្កត់ស្លាប់គួអោយរន្ឋត់។
នគរបាលប៉ុស្តិ៍ឃុំសោមធំ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សឿន ធួន ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិមានទីលំនៅ ភូមិតាកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បន្ទាប់ពីធ្វើការត្រួតពិនិត្យរួចសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

