មន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ក្រៅពីពង្រាយ-ពង្រីកប៉ុស្ទិជជុះអាណាធិបតេយ្យ គឺកាងឡានដឹកឈើខុសច្បាប់ចេញទៅស្រុកយួន

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ តាមប្រភពប្រាប់ថា លោក ឈាង ជ័រ មន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ដែលឈរជើងនៅចំណុចឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អនាគតជានាយការិយាល័យប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្តត្បូងឃ្មុំ គឺជាកាងឡានដឹកឈើខុសច្បាប់ចេញទៅស្រុកយួន គ្មានអ្នកណាហ៊ានក្អក។

 

ប្រភពប្រាប់បន្តថា លោក ឈាង ជ័រ មន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ក្រៅពីពង្រាយមន្ត្រីដាក់ប៉ុស្ទិជជុះ តាមដងផ្លូវនៅឃុំដាស្រុកមេមត់ និងមានអំណាចពង្រាយ-ពង្រីក កុងត្រូលចំនួន២ បន្ថែមទៀតទី១-ស្ថិតនៅគល់ស្ពានជ្រាវ និង ទី២ស្ថិតនៅច្រកចូលប៉ុស្តិ៍ចាន់មូលមន្ត្រីប៉ូលីសដែលឈរជើងនៅប៉ុស្តិ៍ជជុះរបស់ នគរបាលសេដ្ឋកិច្ចទាំងនោះ មានសិទ្ធិអំណាច បើកឡានប្រដេញ ឡានដឹក ទំនិញ និងបង្កព្យុះភ្លៀងតាមតែអំពើចិត្ត មិនដែលក្រែងញញើតអ្វីឡើយ។ហើយបានប្រើតួនាទីជាប៉ូលីសកាង រថយន្តដឹកឈើប្រណិតខុសច្បាប់ ពីខេត្តកំពង់ចាម ដែលឈ្មួញដឹកពីខេត្តព្រះវិហារ របស់មេឈ្មួញឈ្មោះស្មី និងឈ្មោះ ឡាយ យកមកស្តុកនៅឃ្លាំងស្រុកមេមត់ឬដឹកបន្តទៅស្រុកយួនតាមច្រកដូនរត្ន័ គ្មានលោះយប់ថ្ងៃ ។

 

ករណីខាងលើ មិនអាចទាក់ទងការបំភ្លឺលោក ឈាង ជ័រ មន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បាននៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published