លោកផ្កាយ៣ ហូ ចំរើន ដែលព្រះមហាក្សត្រទើបនឹងតែងតាំងជាឧកញ៉ា មិនដល់១០ថ្ងៃផង បានបាញ់ គំរាមប្រពន្ធ និងឪពុកម្តាយក្មេក គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

រាជធានី​ភ្នំពេញ ៖ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​ លោកឧត្ដមសេនីយ៍​ឯក​ ហូ​ ចំរើន​ ដែល​ព្រះមហាក្សត្រ ទើបនឹងតែងតាំងជាឧកញ៉ា​ មិនដល់​ ១០​ ថ្ងៃផង​ បានបាញ់បោះអាណាធិបតេយ្យ​ជាច្រើនគ្រាប់​ នៅភូមិគ្រឹះដ៏ ស្កឹមស្កៃរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោរ​ ។​

 

ប្រភពប្រាប់ថា ហេតុការណ៍បានកើតឡើងនៅថ្ងៃសៅរ៍ ៧កើត ឆ្នាំរកា សំរិទ្ធស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២១ខែមេសាឆ្នាំ២០១៨ វេលា​ម៉ោង ១៥:៣៥ នាទី នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​

ជនបង្ករគឺលោក​ឧត្ដមសេនីយ៍ឯក​ ហូ ចំរើន ភេទប្រុស អាយុ៣៨ ស្នាក់នៅទីតាំងកើតហេតុខាង លើ មុខរបរ យោធា ។

ជនរងគ្រោះមានឈ្មោះ
១-យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅទីតាំកើតហេតុខាងលើ
២-ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ
៣-គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ

+មូលហេតុទំនាស់ក្នុងគ្រួសារ
-ក្នុងករណីនេះមិនបណ្តាលអោយជនរងគ្រោះខាងលើរងបួសរឺបាត់បងជីវិតឡើយ ក្រោយមកទៀត ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕ប្រភព ហ្វេសប៊ូក

 

Leave a Reply

(*) Required, Your email will not be published