លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាង រងការរិះគន់ បើកដៃអោយឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ជាថ្នូរលាបាតដៃទទួលប្រាក់

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មុននិងក្រោយ​ពេលមុន​ចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិខ្មែរ ត្រូវបាន​បញ្ចប់ ​គឺ​ឈ្មួញ​កំពុង​បន្ត សកម្មភាព​ដឹកជញ្ជូន​ឈើ​ ពី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ណា​ចាត់វិធានការ​ទប់ស្កាត់​នោះឡើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ខ្លះ​ បាន​យកឈ្មោះ​លោក ផាន់ យុទ្ធ អភិបាលស្រុក​សៀម​ប៉ាងធ្វើជា​បង្អែក​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សៀម​ប៉ាង យ៉ាង​ រលូន​ហើយក៏​មានការ​បែងចែក​ផលប្រយោជន៍​ដល់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ដងផ្លូវ​ផងដែរ​។ ក្នុងនោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខ្លះ​មានការ​យោគយល់​ទៅលើ​លោក ផាន់ យុទ្ធ អភិបាលស្រុក​សៀម​ប៉ាង ទើប​ជួយ​សម្រួល​ ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ ចេញពី​ស្រុក​សៀម​ប៉ាង ចូលទៅ​ ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី យ៉ាង​រលូន​តែម្តង​។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានឲ្យដឹងថាលោក ផាន់ យុទ្ធ ដែលជាអភិបាលស្រុក កំពុងតែជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងការបើក ដៃឲ្យឈ្មួញដឹកឈើខុសច្បាប់ យ៉ាងអនាធិបតេយ្យ ក្នុងមួយ យប់ៗមានរថយន្តប្រភេទសាំយ៉ុងទ្បង់គ្រីស័រ បាឡែន និងហាយលិនដ័រជាដើម មិនតិចជាង១៥ទៅ២០គ្រឿងនោះទេ។ តាមរយៈការបើកផ្លូវ ឲ្យឈ្មួញដឹកឈើបែបនេះលោក ផាន់ យុទ្ធ អាចប្រមូលបានប្រាក់ចំណូល យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងត្រជាក់ចិត្ត ដោយមិនខ្វល់គោរព បទបញ្ជាថ្នាក់លើសោះឡើយ។

ប្រភពបន្តថា រហូតមកដល់ពេលនេះ លោក ផាន់ យុទ្ធ ដែលស្នងតំណែងលោកស៊ី សួន នៅតែជាអ្នកទទួលបានផលប្រយោជន៍ ពីការបើកដៃឲ្យឈ្មួញខិលខូច ដឹកឈើចេញពីទឹកដី ស្រុកសៀមប៉ាង ដដែល ព្រោះគ្មាន សមត្ថកិច្ចណា ឬ ស្ថាប័ន ពាក់ព័ន្ធណាហ៊ានប៉ះពាល់អភិបាល ស្រុកសៀមប៉ាង រូបនេះទ្បើយ។

ប្រការនេះមានន័យថា អភិបាលស្រុកសៀមប៉ាង ឈ្មោះ ផាន់ យុទ្ធ កំពុងជាន់ឈ្លី បទបញ្ជាលេខ០២រាជរដ្ឋាភិបាល យ៉ាងក្រអឺតក្រទម តាមរយៈការឃុបឃិត បើកដៃឲ្យឈ្មួញនាំឈើប្រណីតទៅ ស្រុកយួន ទាំងយប់ទាំងថ្ងៃ ដោយគ្មានការបង្ក្រាប៕

ករណីខាងលើមិនអាចទាក់ទង លោក ផាន់ យុទ្ធ បាននៅឡើយទេ ៕

 

 

 

Leave a Reply

(*) Required, Your email will not be published