ឡានក្រុង​ ស៊ុន ​អូ​ខុង បើក​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់២នាក់​របួសធ្ងន់​ស្រាល​ចំនួន២៧នាក់ នៅ​សៀមរាប

, , Leave a comment

សៀមរាប ៖  កាលពី​វេលា​ម៉ោង៣និង៣០នាទី​ទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅ​ចំនុច​ស្ពាន​ថ្នល់​ដាច់ ឃុំ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប។ រថយន្តក្រុង​ដឹក​អ្នកដំណើរ​ប្រភេទ៤៥កៅអី​មួយគ្រឿង ជា​របស់​ក្រុមហ៊ុន​ស៊ុន​អូ​ខុង​ដឹក​អ្នកដំណើរ ដែល​ផ្ទុក​មនុស្ស​ពេញ​បាន​រងគ្រោះថ្នាក់​ចរាចរ​ដោយ​ខ្លួនឯង គឺ​បាន​បើកបរ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ស្ពានបេតុង ផ្លូវជាតិ​លេខ៦ ត្រង់ចំណុច​ស្ពាន​ថ្នល់​ដាច់ ស្រុក​ជីក្រែង បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​ជិវិត​មនុស្ស​ចំនួន២នាក់ របួសធ្ងន់​និង​ស្រាល​ចំនួន២៧នាក់។

ក្រោយពី​គ្រោះថ្នាក់​ចរាចរ​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់ ​ដល់​អាយុជីវិត​ចំនួន២នាក់ រងរបួស​ធ្ងន់​និង​ស្រាល​ចំនួន២៧នាក់។ ចំណែក​តៃកុង​រថយន្ត​បាន​ស្លាប់ គាប​ជាប់​នឹង​រថយន្ត​តែម្តង។

រថយន្តក្រុង​ដឹក​អ្នកដំណើរ​ដែល​រងគ្រោះថ្នាក់​នេះ​មានឈ្មោះ ស៊ុន​អូ​ខុង ដឹក​អ្នកដំណើរ ពណ៌​ស ខៀវ ធុន៤៥កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ ៣D ៥២៨០ បាន​បើកបរ​ពី​ទិសដៅ​ពី​ទិស​កើតមក​ទិស​លិច។

ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​ជួយសង្គ្រោះ​យកទៅ​មណ្ឌល​សុខភាព​កំពង់ក្តី​ដើម្បី​សង្គ្រោះ​និង​ព្យាបាល។ សមត្ថកិច្ច​មិនទាន់​បានដឹង​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំងអស់​នៅឡើយ​ទេ ៕

 

Leave a Reply

(*) Required, Your email will not be published