ម៉ូតូ២គ្រឿងបុកគ្នា​ស្លាប់​៤​នាក់ភ្លាម​,​សល់​ដង្ហើមចង្រិត​ម្នាក់​ នៅលើកំណាត់ផ្លូវជាតិ​លេខ​៤​

, , Leave a comment

ខេត្ត​ព្រះ​សីហ​នុ ៖ ​កាលពី​ព្រលប់​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៨​មាន​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​មួយ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ១៩៣/១៩៤​ មុខ​ក្លោងទ្វារ​ចូល​វត្ត ភ្នំ​ពេ​ជ ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត ព្រះសីហនុ ។​ បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​និង​ម្នាក់​ផ្សេងទៀត​របួសធ្ងន់​សល់​តែ​ដង្ហើមចង្រិត​។ ​ចំណែក​ម៉ូតូ​ទាំងសងខាង​ខូចខាត​យ៉ាងដំណំ​ បន្ទាប់ពី​បុក​គ្នា​យ៉ាងពេញទំហឹង ត្រូវបានរក្សាទុកនៅកន្លែងសមត្ថកិច្ច៕

 

 

Leave a Reply

(*) Required, Your email will not be published