បែកធ្លាយ អំពើពុករលួយ លោក ហួត តឿ មានអំណាចប្រមូលលុយ គ្រប់ទីកន្លែង យកមកជូនលោកផ្កាយ៣ ចាន់ វណ្ណធឿន មេប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ប​ម្រើ​​ការ​ងារ នៅ​​នាយ​ក​ដ្ឋាន ប្រឆាំ​ង​ប​ទល្មើ​ស​​សេដ្ឋ​​កិច្ចក្រសួង​ម​ហា​ផ្ទៃបាន​ឲ្យ​​ដឹង​ថា ក្រោម​​អំ​ណាច របស់​លោក​ឧ​​ត្ត​ម​​សេនី​យ៍​ឯ​ក ចាន់ វណ្ណ​ធឿនមាន​ម​នុស្ស​តែ២​​ទៅ៣​នា​ក់​ប៉ុ​ណ្ណោះដែ​លមាន​​ការ​ងារ​​ធ្វើ ក្រៅ​ពីនោះ បាន​ត្រឹម​អង្គុយ បៀម​ប៊ិច ឡើង​ខៀវ​ធ្មេញ ទៅហើយ ពោលគឺ​អ្នក​ដែល អាច​ចាត់ចែង ការងារ​បាន គឺជា​ប្រភព​ចំណូល ដ៏​សំខាន់ របស់លោក ប្រធាន​នាយកដ្ឋាន​។​

 

ក្នុងនោះ​លោក ហួត តឿ ដែល​ពីមុន​ មាន​ឋានៈ​ជា​ប្រធានការិយាល័យ គឺ​បច្ចុប្បន្ន​បាន​ឡើ​ឋានៈ​ជា​អនុប្រធាននាយកដ្ឋាន ហើយ​ជាម​នុស្ស​ជំនិត​ របស់លោកផ្កាយ៣ ចាន់ វណ្ណ​ធឿន​។ ដូច្នេះហើយ​ទើប​លោក ហួត តឿ ហ៊ាន​ប្រើ​អំណាច​ធ្វើ​អ្វីៗ​ តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ហួត តឿ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​។

 

តាម​ការ​បង្ហើប​ ពី​មន្ត្រីនគរបាល ​នៅក្នុង​នាយកដ្ឋាន ​ប្រឆាំង​បទល្មើស​សេដ្ឋ កិច្ច​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា អំពើពុករលួយ នៅក្នុង​អង្គភាពនគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ធំជាងគេ គឺ​លោក ចាន់ វណ្ណ​ធឿន ហើយ​បន្ទាប់ មក គឺ​លោក ហួត តឿ នោះឯង ។

 

មួយរយៈ​កន្លងទៅនេះ​លោក ហួត តឿ មានអំណាច​យ៉ាង​ធំធេង ​ក្នុង​ការដើរ​ប្រមូល​លុយ​ពី​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ​យកមក​ប្រគល់​ឲ្យ​ចៅហ្វាយនាយ ​របស់ខ្លួន​យ៉ាង​សស្រាក់សស្រាំ​។ ហេតុនេះហើយ​ទើប ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃដែល​ឈរជើង​តាម​បណ្ដា​ខេត្ត​មួយចំនួន​ ខំប្រឹង ​ប្រមូល​លុយ​ ដើម្បី​ប្រគល់​ឲ្យ​លោក ហួត តឿ យកទៅ​ជូន​មេៗ​នៅ​ខាងលើ​តាម​ការកំណត់​។

ជាក់ស្ដែង​បច្ចុប្បន្ន​មន្ត្រី នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​តាម​បណ្ដា​ខេត្ត​ខ្លះ​ដូចជា ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និង​ខេត្ត​ត្បូងឃ្មុំជាដើម​ កំពុង​គាប​យក លុយ​ពី​ឈ្មួញ​ដឹកឈើ​ ទៅ​ស្រុក​យួន និង​ពី​ឈ្មួញ​ នាំចូល​ទំនិញ​ ពី​ស្រុក​យួន​ ដើម្បី​យក លុយ​ប្រគល់​ឲ្យ​ចៅហ្វាយនាយ ​តាម​ការកំណត់​៕

 

Leave a Reply

(*) Required, Your email will not be published