បែកធ្លាយ! លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ កំពុងសប្បាយប្រមូលលុយពីបទល្មើសនេសាទ

, , Leave a comment

​ខេត្តពោធិ៍សាត់ ៖ រឿងអាស្រូវ​ពុករលួយ​របស់លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ ក្នុងការ​ឃុបឃិត​បើកដៃ​ ឲ្យ​ឈ្មួញ​ និង​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់ ​ចាប់​ត្រី​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ខេត្តពោធិ៍សាត់ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ធ្វើ​មិនដឹងមិនឮ​ អ្វី​ទាំង​អស់ ហើយ​បណ្ដោយ​ ឲ្យ​លោក ភុំ វិមល មេ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន ​ពួកគាត់​មាន​មនុស្ស​ម្នាក់​ឈ្មោះ សុខ គឺជា​អ្នកប្រមូល ​លុយ​ពី​ក្រុម​ជនល្មើស​ ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ យកទៅ​ប្រគល់​ ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ ដើម្បី​ជា​ថ្នូរ​ នឹង​ការមិន​បង្ក្រាប​។ ហេតុនេះហើយ​ទើប​ក្រុម​ជនល្មើស​ជាច្រើន​នាក់​ បន្តសកម្មភាព​កាប់​ព្រៃ​លិច​ទឹក​ ធ្វើជា​សម្រាស់ ហើយ​ហ៊ុម​ព័ទ្ធចាប់​ត្រី​ ក្នុង​តំបន់​ការពារ​ និង​តំបន់​អភិរក្ស​ពូជ​ត្រី​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។

ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ ឃុំ​អ​ន្សា​ចំបក់ បាន​បញ្ជាក់ថា​ ឈ្មោះ សុខ អាច​ប្រមូល​លុយ​បានជា​ច្រើន​លាន​រៀល​យកទៅ​ប្រគល់​ឲ្យ​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ ទើប​បទល្មើស​កើតឡើង​ កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនគួរ​មើលរំលង​បញ្ហា​ខាងលើនេះ​ទេ​។

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា កន្លែង​ដែល​ក្រុម​ជនល្មើស​កំពុង​ដាក់​សម្រាស់​ហ៊ុមព័ទ្ធ​ចាប់​ត្រី​យ៉ាង​ពេញបន្ទុក​នោះ មានដូចជា​នៅ​ព្រែក​យាយ​ហ៊ីង ព្រែក​កំពង់​ស្ទឹង ព្រែក​កំពង់​ថ្គោល ព្រែក​តូច ព្រែក​ធំ ទន្លេ​កំពង់​ប្រាក់ និង​តាម​ដៃទន្លេ​នៅ​ខាងក្រៅ​។នៅក្នុង​តំបន់​បឹង​ទន្លេ​សាង​ក្នុងស្រុក​បាកាន និង​ស្រុក​កណ្ដៀង ក៏​កើតមាន​ បទល្មើស​កាប់​ព្រៃ​លិច​ទឹក ​ដាក់​សម្រាស់​ហ៊ុមព័ទ្ធ ​ចាប់​ត្រី​យ៉ាង​មហន្តរាយ​ដែរ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល ​ប្រចាំ​តំបន់​នោះ ឃុបឃិត​ឲ្យ​ជនល្មើស​ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយសង្ស័យមានការ​ឃុបឃិត​បើកដៃ​ ពី​សំណាក់​លោក ភុំ វិមល មេ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ និង​លោក ឡាយ វិ​សិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្តពោធិ៍សាត់ លាបាតដៃទទួលប្រាក់ពីឈ្មួញ ទើបបណ្តោយអោយឈ្មួញធ្វើអ្វីៗតាមអំពើចិត្ត។

ករណីខាងលើ មិនអាចទទួលការបញ្ចាក់ពីលោក ភុំ វិមល មេរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងលោក ឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បាននៅឡើយ៕

 

Leave a Reply

(*) Required, Your email will not be published