កោ​រោម​បរិវេណ​អវយវៈ​ភេទ​គ្រោះថ្នាក់​ទេ​?

, , Leave a comment

14-7-2015

តាម​ការសង្កេត​កន្លង​មកនេះ ស្ត្រី​ជាច្រើន មាន​ទំនោរ​ចង់​កោរ​រោម​ត្រង់​ថ្ងាស​អវយវៈ​ភេទ នេះ​អាចជា​ការប្រសើរ ព្រោះ​នៅពេល​ស្លៀក​ប៊ី​គី​នី លែង​បារម្ភ​រឿង​រោម ហៀរ​ចេញមក ជាពិសេស ស្ត្រី​អឺរ៉ុប និយម​កោរ​រោម​ត្រង់​ថ្ងាស​អវយវៈ​ភេទ ឬ​បរិវេណ​អវយវៈ​ភេទ ព្រោះ​យល់ថា ស្រឡះ​ល្អ ងាយស្រួល​សម្អាត​។​

​ការ​កោរ​រោម​បរិវេណ​អវយវៈ​ភេទ​នោះ តាមពិតទៅ​មិនមាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្វី​ទេ គ្រាន់តែ​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ជ្រុលដៃ​ដាច់​រលាត់​។ ប៉ុន្តែ រោម​ដែល​កោរ​ហើយ​នោះ ពេល​ដុះ​មក​ថ្មី រមែង​មាន​លក្ខណៈ​រឹង​សរសៃ​ធំ​ជាង​មុន ហើយ​អាចមាន​កន្ទួល​ក្រហម ឬ​ដុំ​តូចៗ​កើតឡើង​ដូចគ្នា​នឹង​ការ​កោរ​រោមក្លៀក​អ៊ីចឹង​ដែរ​។ ដូច្នេះ​បើ​ចូលចិត្ត​ភាព​រលីង នៅ​បរិវេណ​នោះ​ទាល់តែ​កោរ​ឲ្យ​បាន​ញឹកញាប់​។​

​ទោះជា​យ៉ាងណា​សម្រាប់​ស្ត្រី​ខ្មែរ មិន​និយម​កោរ​រោម​បរិវេណ​អវយវៈ​ភេទ​ទេ ព្រោះ​ខ្លាច​គេ​យល់ច្រឡំ ទៅក្នុង​ជំនឿ​ថា ស្ត្រី​ដែល​គ្មាន​រោម​អវយវៈ​ភេទ​ជា​ស្ត្រី​ចង្រៃ​បោសលាន ធ្វើ​ឲ្យ​ប្តី​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​ជាដើម ទោះបី​ជំនឿ​បែបនេះ ហួស​សម័យ​ទៅហើយ​ក៏ដោយ​៕

 14-7-2015 (1)

 

Leave a Reply

(*) Required, Your email will not be published