លោក​ ឡាយ វណ្ណៈ ​អតីត​អភិបាល​ខេត្តតាកែវ​ ត្រូវបាន​ចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម ដ៏អាថ៌កំបាំង សម្លាប់ស្រីកំណាន់របស់ខ្លួន

, , Leave a comment

ខេត្តតាកែវ​ ៖ លោក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ​ត្រូវបាន​ចាប់ខ្លួន​នៅរសៀល​​​ថ្ងៃទី​១​ ខែមេសា ឆ្នាំ២០១៨​ បន្ទាប់ពី​បញ្ចប់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ ខេត្តតាកែវ ​។ តាមដីកាបង្គាប់ ឲ្យឃាត់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្ម ដ៏អាថ៌កំបាំង សម្លាប់ស្រីកំណាន់របស់ខ្លួន នៅក្រុងដូនកែវ ខេត្តតាកែវ។

 

ដីការបស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជា៖ ឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនបុគ្គល ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ មន្រ្តីក្រសួងមហាផ្ទៃ (អតីតអភិបាលខេត្តតាកែវ) ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ហេតុការណ៍នៃការចាប់ខ្លួនលោក ឡាយ វណ្ណៈ ត្រូវបានចាប់ខ្លួន នៅចំងាយប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្ស។ លោក ឡាយ វណ្ណៈ រួមជាមួយអង្គរក្សចំណែកកម្លាំងសមត្ថកិច្ចមានគ្នា៤-៥រថយន្ត បានឃាត់រថយន្ត របស់លោក ឡាយ វណ្ណៈ និងបានប្រគល់ដីកាចាប់ខ្លួន ហើយនាំលោក ឡាយ វណ្ណៈ មកកាន់រថយន្តសមត្ថកិច្ចនាំមកទៅកាន់រាជធានីភ្នំពេញ។

 

Leave a Reply

(*) Required, Your email will not be published